• 1136
    0

    ជាការពិតណាស់ចាប់តាំងពីបានបង្កើតក្លិបមក វិសាខា ធ្លាប់បានជួបគ្នាជាមួយ ភ្នំពេញក្រោន ចំនួន ៤ លើក ហើយមិនដែលចាញ់ឡើងទោះប្រកួតក្នុងដី ឫក៏ក្រៅដី ខណៈដែលថ្ងៃអាទិត្យនេះក្រុមដែលដឹកនាំដោយលោក Colum Curtis នឹងត្រូវទៅសួរសុខទុក្ខម្ចាស់ផ្ទះដោយមានគ្រូបង្គោលលោក ស៊ុំ វណ្ណា ដែលការប្រកួត ៥ លើកនៃពានលីគកំពូលកន្លងមក មិនទាន់បរាជ័យនោះទេ។   សម្រាប់ការប្រកួតកន្លងមកមុនលីគត្រូវបានសម្រាកដោយសារកូវីដ-១៩ របស់ភ្នំពេញក្រោន ឈ្នះ អង្គរថាយហ្គឺរ ១-០, ឈ្នះ អាសុីអឺរ៉ុប ...
  • 2435
    0

    (BC-99) មុន​ការ​ប្រកួត​ចូល​មក​ដល់​រវាង​ម្ចាស់​ផ្ទះ Sheffield United និង​ក្រុម​ភ្ញៀវ​មាន់​ខ្នាយ​មាស Tottenham Hot Spur អ្នក​ចាត់​ការ​ទូរទៅ​សញ្ជាតិ​ព័រ​ទុយហ្គាល់​បាន​ប្រើ​សំនួន​វោហារចាក់​ដោត​ឡែប​ខាយ​អោយ​ក្រុម​ប្រជែង​បិសាច​ក្រហម Man Utd។ តែ​នៅ​ពេល​ចាញ់​ការ​ប្រកួត​លោក Mourinho នៅ​តែ​និយាយ​យ៉ាង​ហំហានដដែល​​។​ នៅ​សប្តាហ៍​ទី​៣២​នៃ​ការ​ប្រកួត​ក្របខណ្ឌ Premier League ក្រុម​ Spurs បាន​ធ្វើ​ដំណើរ​ទៅ​ប្រកួត​នៅ​ឯ Bramall Lane ទឹក​ដី​របស់​ក្រុម​ Sheffield United។ នៅ​មុន​ការ​ប្រកួត​ចូល​មក​ដល់​ចំនួន​១១​ម៉ោង​លោក ...
  • 6115
    0

    Liverpool ដែលក្រសោបបានតំណែងជើងឯក Premier League នៅសប្ដាហ៍មុន និងជាការឈ្នះក្របខណ្ឌកំពូលអង់គ្លេសលើកដំបូងតាំងពីឆ្នាំ១៩៩០មក បានរងបរាជ័យយ៉ាងដំណំនៅផ្ទះ Man City ដោយលទ្ធផល៤ទល់នឹង០ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា។ MSR Sport សូមលើកឡើងនូវការមើលឃើញរបស់សារព័ត៌មាន Daily Star នូវចំណុចខ្វះខាត៥ដែលនាំក្រុមជើងឯក Premier League 2019/2020 ទទួលលទ្ធផលមិនសមប្រកបបែបនេះ។ ១. Andy Robertson ...
  • 3389
    0

    Sergio Ramos បានទាត់បញ្ចូលទីគ្រាប់ជ័យជម្នះដោយបាល់១១ម៉ែត្រនៅនាទី៧៩ លើ Getafe ជំនួប La Liga សប្ដាហ៍ទី៣៣ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា។ មួយគ្រាប់នេះមានន័យថា ខ្សែការពារស្នូល Real Madrid រកបាន៤គ្រាប់ហើយចាប់តាំងពីសកម្មភាពបាល់ទាត់ដំណើរការឡើងវិញក្រោយផ្អាកដោយសារជំងឺកូវីដ១៩ និងច្រើនជាង Lionel Messi មួយគ្រាប់ ពីការប្រកួត៦លើកចុងក្រោយនេះ។ ចំណែក Luis Suarez ទើបរកបានពីរគ្រាប់ប៉ុណ្ណោះ។ ...
  • 1275
    0

    ក្លិបបាល់ទាត់ទាត់ភ្នំពេញក្រោន បានធ្វើការប្រកាសជម្រាបជូនដល់សិស្សដែលធ្វើការហ្វឹកហាត់ក្នុងក្រុមសហគមន៍ និងក្រុមអេលីតភ្នំពេញក្រោនទាំងអស់ថា សាលាបាល់ទាត់ភ្នំពេញក្រោន នឹងចាប់ផ្តើមធ្វើការហ្វឹកហាត់ឡើងវិញចាប់ពីថ្ងៃច័ន្ទ ទី៦ ខែកក្កដា ឆ្នាំ២០២០ខាងមុខនេះ ។ តាមរយៈការចាប់ផ្តើមសារជាថ្មីនេះ គ្រូបង្វឹកនៃក្រុមនីមួយៗនឹងធ្វើការទំនាក់ទំនងទៅកាន់សិស្សដោយផ្ទាល់តែម្តង ដើម្បីបញ្ជាក់ច្បាស់ពីការវិលត្រលប់មកហ្វឹកហាត់នេះ ។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះ ថ្នាក់ដឹកនាំក្លិបបាល់ទាត់ភ្នំពេញក្រោន នឹងផ្តល់ជូនការសិក្សាមិនគិតថ្លៃរយៈពេលមួយខែ ពោលគឺខែកក្កដានេះផ្ទាល់តែម្តង ដើម្បីជាការប៉ះបូវសម្រាប់ការឈប់សម្រាកនាពេលកន្លងមក ។ អាស្រ័យដូចបានជម្រាបជូនខាងលើសូមក្រុមកីឡាករសហគមន៍ និងក្រុមអេលីតទាំងអស់ ត្រៀមខ្លួនក្នុងការហ្វឹកហាត់ទៅតាមក្រុមរបស់ខ្លួនឡើងវិញ ៕ ប្រភព៖ ភ្នំពេញក្រោន  
  • 6326
    0

    ទោះស្ថិតក្នុងវ័យ៣៥ឆ្នាំទៅហើយ Cristiano Ronaldo នៅតែបង្ហាញភាពខ្លាំងក្លាក្នុងការទាត់បញ្ចូលទី។ យោងតាមសារព័ត៌មាន Sky Sport Italy ការទាត់ពីចម្ងាយ២៥ម៉ែត្រចូលទី Genoa កាលថ្ងៃអង្គារ ទី៣០ មិថុនា មានល្បឿនដល់ទៅ១០៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។ នេះជាការទាត់ពីចម្ងាយលើកដំបូងក្រោយវិលពីសម្រាកដោយសារការផ្ទុះជំងឺកូវីដ១៩។ តាមពិតទៅ CR7 រកបានគ្រាប់បាល់នៅពីរប្រកួតមុនហើយដែរ តែជាការទាត់ពិន័យ១១ម៉ែត្រតទល់ Bologna និង Leece។ នេះជាគ្រាប់បាល់ទី២៨ក្នុងចំណោម៣៧ប្រកួតសម្រាប់ Juventus នៅរដូវកាល២០១៩/២០២០។ កីឡាករជនជាតិព័រទុយហ្គាល់ជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជើងឯក ...
  • 1538
    0

    Pierre-Emerick Aubameyang បង្កើតកំណត់ត្រាមួយនៅ Premier League ក្រោយបំប៉ោងសំណាញ់ទីបានពីរគ្រាប់ក្នុងចំណោមជ័យជម្នះ៤ទល់នឹង០របស់ Arsenal លើ Norwich City នៅថ្ងៃពុធ ទី០១ ខែកក្កដា។ ខ្សែប្រយុទ្ធជនជាតិហ្គាបុងក្លាយជាកីឡាកររកបាន៥០គ្រាប់នៅក្របខណ្ឌកំពូលអង់គ្លេស ដោយចំណាយត្រឹម៧៩ប្រកួត លឿនជាងអតីតវីរបុរសកាំភ្លើង គឺ Thierry Henry ដែលធ្វើបានក្នុងចំណោម៨៣ប្រកួត។ លទ្ធផលនេះក៏ធ្វើឲ្យ Aubameyang ឈរលំដាប់ទី៦ក្នុងតារាងរួមដែលអតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស លោក Andy Cole ...
  • 2191
    0

    (BC-99) លោក Zinedine Zidane កំពុង​តែ​ដឹក​នាំ​ក្រុម​របស់​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ការ​ប្រជែងដណ្តើមយកតំណែងជើងឯក LaLiga ទាំង​ប្រផិត​ប្រផើយ​ តែលោក​បាន​ទទូចថា Real Madrid អាចនឹង​មិនបាន​អ្វីសោះ បើទោះបីជាក្រុម Barcelona ដែល​ជា​គូ​ប្រជែង​នៅ​ពេល​នេះ​ហាក់​ដូច​ជា​កំពុងបាត់​បង់​ឱកាស​​ក៏ដោយ។ Real Madrid បាន​ឈរ​នៅ​លើ​កំពូល​តារាង​ La Liga និង​មាន​មួយពិន្ទុលើសគូប្រជែង FC Barcelona ហើយក៏នៅ​សល់​មួយប្រកួត​នៅក្នុងដៃផងដែរ។ ពួកគេនឹង​ធ្វើជាម្ចាស់ផ្ទះ​ទទួល Getafe នា​យប់​ថ្ងៃ​ពុធ​នេះ​ដោយ​ដាក់​គោលដៅ​ប្រកួត​យក​ឈ្នះអោយ​ទាល់​តែ​បាន​ដើម្បី​ខិត​ទៅ​អោយ​កៀក​ពាន​រង្វាន់​ ...
  • 1377
    0

    ការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត វគ្គ ៨ ក្រុម ជើទី១ ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះខេត្តកែប បានយកឈ្នះ ខេត្តកំពង់ឆ្នាំង ដោយលទ្ធផលប្រផិតប្រផើយ ៤ ទល់ ៣ ស្របពេលដែល ក្រុមជើងឯកឆ្នាំចាស់ ខេត្តត្បូងឃ្មុំ បានយកឈ្នះម្ចាស់ផ្ទះខេត្តកំពង់ស្ពឺ ជាលទ្ធផល ២ ទល់ ០ នៅមុននេះបន្តិច។ គួរបញ្ជាក់ផងដែរថា សម្រាប់ការប្រកួតជើងទី២ ...
  • 4433
    0

    គ្រូបង្វឹក Ole Gunnar Solskjaer បានដាក់គោលដៅក្នុងការដឹកនាំ Manchester United មិនឱ្យចាញ់គ្រប់ការប្រកួតដែលនៅសល់នៅក្នុងរដូវកាលនេះ។ ក្រុមរហស្សនាមបិសាចក្រហមបានបាត់បងឱកាសក្នុងការប្រជែងពានរង្វាន់ Premier League និង EFL ហើយ ដោយនៅសល់តែការប្រកួតប្រជែងពានរង្វាន់ FA Cup និង Europa League តែប៉ុណ្ណោះនៅក្នុងដៃ។ អតីតខ្សែប្រយុទ្ធខាងលើបានថ្លែងថា៖ “ខ្ញុំបាននិយាយជាមួយសមាជិកទាំងអស់ ដោយខ្ញុំបានដាក់គោលដៅឱ្យពួកគេធ្វើការប្រកួតប្រជែងថ្មី ពោលគឺមិនឱ្យចាញ់សូម្បីមួយប្រកួតដែលនៅសល់ក្នុងការប្រកួតគ្រប់កម្មវិធីទាំងអស់របស់ក្រុម។ ខ្ញុំគិតថាពួកយើងអាចធ្វើបាន បើទោះបីជាវាមានការលំបាកយ៉ាងក្តី ...