គ្រាប់បាល់ពីចម្ងាយរបស់ CR7 ចូលទី Genoa មានល្បឿន១០៥គីឡូម៉ែត្រក្នុងមួយម៉ោង
ទោះស្ថិតក្នុងវ័យ៣៥ឆ្នាំទៅហើយ Cristiano Ronaldo នៅតែបង្ហាញភាពខ្លាំងក្លាក្នុងការទាត់បញ្ចូលទី។
យោងតាមសារព័ត៌មាន Sky Sport Italy ការទាត់ពីចម្ងាយ២៥ម៉ែត្រចូលទី Genoa កាលថ្ងៃអង្គារ ទី៣០ មិថុនា មានល្បឿនដល់ទៅ១០៥គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
នេះជាការទាត់ពីចម្ងាយលើកដំបូងក្រោយវិលពីសម្រាកដោយសារការផ្ទុះជំងឺកូវីដ១៩។ តាមពិតទៅ CR7 រកបានគ្រាប់បាល់នៅពីរប្រកួតមុនហើយដែរ តែជាការទាត់ពិន័យ១១ម៉ែត្រតទល់ Bologna និង Leece។
នេះជាគ្រាប់បាល់ទី២៨ក្នុងចំណោម៣៧ប្រកួតសម្រាប់ Juventus នៅរដូវកាល២០១៩/២០២០។
កីឡាករជនជាតិព័រទុយហ្គាល់ជាអ្នករកគ្រាប់បាល់ច្រើនបំផុតសម្រាប់ក្រុមជើងឯក Serie A នៅរដូវកាលមុន៕