Alisson Becker៖ ខ្ញុំរីករាយបំផុតដែលបានផ្ទេរមកកាន់ Liverpool
Alisson Becker បានក្លាយជាអ្នកចាំទីមានតម្លៃខ្លួនថ្លៃបំផុតលើលោក ក្រោយសម្រេចការផ្ទេរពី Roma ទៅ Liverpool ក្នុងតម្លៃប្រមាណ ៦៧លានផោន។
កីឡាករសញ្ជាតិប្រេស៊ីលបានអះអាងថា រូបគេរីករាយក្នុងការផ្ទេរមកកាន់ Premier League និងលេងក្រោមការដឹកនាំលោក Jurgen Klopp។ រូបគេនឹងព្យាយាម ធ្វើអោយបានល្អសម្រាប់ក្រុមថ្មីរបស់គេដើម្បីឈ្នះពានរង្វាន់នៅរដូវកាលថ្មីនេះ។
គួរបញ្ជាក់ថា Becker គឺសមាជិកថ្មីទី៤ហើយដែល Liverpool ទិញយកមកនារដូវកាលនេះបន្ទាប់ពីខ្សែបម្រើ Fabinho, Naby Keita និង Xherdan Shaqiri។