កីឡាករបាល់ទាត់១០រូបនៅ Lique 1 បារាំងដែលរកបានចំណូលច្រើនជាងគេក្នុងមួយខែ
(BC-99)
Neymar បានចំណាយប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ដើម្បីរៀបចំធ្វើពិធីខួបកំណើតរបស់ខ្លួននាភោជនីយដ្ឋានដ៏ល្បីមួយកន្លែង ដែលនេះសបញ្ជាក់ថាគេគឺជាកីឡាករបាល់ទាត់មួយរូបដែលទទួលបានចំណូលដ៏ខ្ពស់បំផុតនៅក្របខណ្ឌ Lique 1 ប្រទេសបារាំង។
ថ្មីៗនេះសារព័ត៌មាន L’Equipe របស់បារាំងបានធ្វើចំណាត់ថ្នាក់កីឡាករបាល់ទាត់ចំនួន១០នាក់នៅក្របខណ្ឌកំពូលរបស់ប្រទេសខ្លួនដែលទទួលបានប្រាក់ចំណូលប្រចាំខែខ្ពស់បំផុត ហើយពួកគេសុទ្ធតែជាកីឡាកររបស់ Paris Saint Germain ដែលមានជាលំដាប់លំដោយដូចតទៅ៖
១០-កីឡាករខ្សែបម្រើជនជាតិអាហ្សង់ទីន Leandro Paredes ទទួលបានប្រាក់ចំណូល ៦៤០,០០០ផោន
៩-កីឡាករខ្សែប្រយុទ្ធជនជាតិអាហ្សង់ទីន Mauro Icardi ដែល PSG ខ្ចីពី Inter Milan ទទួលបានប្រាក់ចំណូល ៦៨០,០០០ផោន
៨-អ្នកចាំទីជនជាតិកូស្តារីកា Kaylor Navas ទទួលបានប្រាក់ចំណូល ៨៥០,០០០ផោន
៧-កីឡាករខ្សែបម្រើស្លាបជនជាតិអាហ្សង់ទីន Angel Di Maria ទទួលបានប្រាក់ចំណូល ៩៣០,០០០ផោន
៦-កីឡាករខ្សែបម្រើជនជាតិអ៊ីតាលី Marco Verratti ទទួលបានប្រាក់ចំណូល ១,០០០,០០០ ផោន
៥-កីឡាករខ្សែការពារជនជាតិប្រេស៊ីល Marquinhos ទទួលបានប្រាក់ចំណូល ១,០០០,០០០ ផោន
៤-កីឡាករខ្សែប្រយុទ្ធជនជាតិអ៊ូរុយហ្គាយ Edinson Cavani ទទួលបានប្រាក់ចំណូល ១,១០០,០០០ ផោន
៣-កីឡាករខ្សែការពារជនជាតិប្រេស៊ីល Thiago Silva ទទួលបានប្រាក់ចំណូល ១,៣០០,០០០ ផោន
២-កីឡាករខ្សែប្រយុទ្ធជនជាតិបារាំង Kylian Mbappe ទទួលបានប្រាក់ចំណូល ១,៦០០,០០០ ផោន
១-កីឡាករខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Neymar JR ទទួលបានប្រាក់ចំណូល ២,៦០០,០០០ ផោន
ក្រោយពីបានអានអត្ថបទនេះរួចតើប្រិយ៍មិត្តមានយោបល់យ៉ាងណាដែរ?