តាមពិត ១០ឆ្នាំមុន Chelsea ធ្លាប់បំបាក់ Arsenal ដល់ទៅ ៦-០ ឯណោះ
ដូចបានដឹងហើយថា Arsenal បានលត់ Chelsea ដល់ទៅ ៥ទល់០ ក្នុងការប្រកួត Premier League ថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។
Trossard រកបានមួយគ្រាប់ ខណៈ Ben White និង Kai Havertz ឆក់បានម្នាក់២គ្រាប់។
នេះជាជ័យជម្នះដ៏ធំធេង និងបានឱ្យក្រុមកាំភ្លើងធំឈរកំពូលតារាង។
តាមពិតទៅ ១០ឆ្នាំមុន Chelsea ក៏ធ្លាប់ឈ្នះ Arsenal ដែរ ហើយដល់ទៅ៦ទល់នឹង០ឯណោះ ក្នុងរដូវកាល ២០១៣/២០១៤៕