លោក ភា សុភ័ក្ត្រា មានបញ្ហាសុខភាពក្រោយចប់ភារកិច្ចជម្រើសជាតិ
លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានរាយការណ៍ថា កំពុងមានបញ្ហាសុខភាព ពាក់ព័ន្ធនឹងការឡើងជាតិអាស៊ីត និងសន្លាក់។
បើតាមការចុះពី page មួយចំនួនឲ្យដឹងថា អតីតគ្រូបង្គោលក្រសួងការពារជាតិខាងលើបានទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យ តែប៉ុន្មានថ្ងៃក្រោយវិលជម្រើសជាតិកម្ពុជា ដែលបានបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2023 នៅឥណ្ឌា។
លោកក៏បានបង្ហាញខ្លួនក្នុងកម្មវិធីផ្សាយផ្ទាល់មួយកាលថ្ងៃសុក្រ ទី១៧ ខែមិថុនា ផងដែរ៕