គ្រូបង្វឹក Thomas Tuchel បង្កើតកំណត់ត្រាពិសេស៣ជាប្រវត្តិសាស្រ្ត ក្រោយឡើងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League
ក្រុមតោខៀវ Chelsea បានកក់កៅអីទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ដោយឡើងទៅជួបជាមួយក្រុមមេឃខៀវ Manchester City ក្រោយពីបានយកឈ្នះ Real Madrid ដោយលទ្ធផល២ទល់នឹង០ ដោយសរុបគ្រាប់បាល់ទាំង២ជើងគឺ៣ទល់នឹង១។
២គ្រាប់ជ័យជម្នះរបស់ក្រុមម្ចាស់ផ្ទះនៅក្នុងទឹកដី Stamford Bridge កាលពីយប់មិញគឺរកបានដោយខ្សែប្រយុទ្ធ Timo Werner នៅក្នុង៤៥នាទីដំបូង ខណៈ១គ្រាប់ទៀតស៊ុតបញ្ចូលទីដោយខ្សែបម្រើ Mason Mount នៅវគ្គទី២។
ក្នុងនោះ គ្រូបង្វឹក Thomas Tuchel ក៏បានបង្កើតកំណត់ត្រាក្នុងប្រវត្តិសាស្រ្តបាល់ទាត់ផងដែរដោយក្លាយជា គ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្រ្តដែលបានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League ក្នុងរយៈពេល២ឆ្នាំជាប់ៗគ្នាជាមួយក្លឹប២ផ្សេងគ្នា ហើយក៏ជាគ្រូបង្វឹកដំបូងគេក្នុងប្រវត្តិសាស្រ្តដែលដឹកនាំក្រុមប្រកួតទល់នឹង Real Madrid ៦ប្រកួតដោយមិនស្គាល់ពាក្យថាចាញ់ទាល់តែសោះ។
មិនត្រឹមតែប៉ុណ្ណោះ ត្រឹមរយៈពេល៣ខែតែប៉ុណ្ណោះលោក Thomas Tuchel ក៏បានយកឈ្នះក្រុមលោក Jose Mourinho, Diego Simeone, Jurgen Klopp, Carlo Ancelotti, Pep Guardiola និង Zinedine Zidane ដោយរបូតត្រឹមតែ១គ្រាប់តែប៉ុណ្ណោះ។
គួរឱ្យដឹងថា ក្រុមតោខៀវ Chelsea នឹងជួបជាមួយក្រុមមេឃខៀវ Manchester City នៅក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ UEFA Champions League នាថ្ងៃទី២៩ ខែឧសភា ខាងមុខនេះក្នុងទីក្រុង Istanbul ប្រទេសទួរគី។