
ដំណឹងថ្មីៗខ្លះៗពីលីគកំពូល និងលីគទី២ រដូវកាល ២០២២
នាពេលថ្មីៗនេះ មានលេចឮដំណឹងថា ក្រុមហ៊ុនលីគ បានប្រជុំសម្រេចនិមិត្តសញ្ញាបាល់ទាត់ក្របខណ្ឌកំពូលកម្ពុជា និងក្របខណ្ឌទី២។
ក្នុងនោះដែរ ក្រុមហ៊ុនលីគដែលមានលោក Satoshi Saito ជានាយកប្រតិបត្តិបានសម្រេចជាឯកច្ឆ័ន្ទហើយពីនិមិត្តសញ្ញានៃលីគទាំង២។ តែយ៉ាងណា មិនទាន់មានការបង្ហាញជាសាធារណៈនៅឡើយទេ។
ទន្ទឹមនឹងនេះដែរ ប្រភពគួរទុកចិត្តបានឲ្យដឹងថា ក្រុមហ៊ុនលីគនឹងធ្វើពិធីចាប់គូនៅសប្ដាហ៍ក្រោយសម្រាប់លីគកំពូល និងលីគទី២។ ការប្រកួតលីគទី២អាចនឹងប្រព្រឹត្តទៅរៀងរាល់ថ្ងៃសៅរ៍ ខណៈលីគកំពូលអាចនឹងប្រកួតរាល់ថ្ងៃអាទិត្យ។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាដំណឹងលេចឮប៉ុណ្ណោះ មិនទាន់មានការប្រកាសផ្លូវការទេ។
គួរបញ្ជាក់ថា ក្របខណ្ឌ Premier League មាន៨ក្រុមចូលរួម ខណៈក្របខណ្ឌទី២ ឬ Cambodian League 2 មាន១២ក្រុម៕