73
0

កីឡាករគុនខ្មែរ ឈឿង ល្វៃ បានគ្រង ខ្សែក្រវាត់ 1 World Boxing Champion Gold Belt ក្នុងការប្រកួតអន្ដរជាតិ នាទីក្រុងហុងកុង នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយក ឈ្នះ ២ប្រកួតជាប់ៗគ្នា លើកីឡាករថៃ និងអាល្លឺម៉ង់ ។ ក្រោយដណ្ដើមបានជ័យជម្នះយ៉ាងត្រចះត្រចង់នេះ ល្វៃក៏ទទួលបានការឧបត្ថម្ភយ៉ាងច្រើន បូករួមទាំងការជួយពីថ្នាក់ដឹកនាំជាតិទៀតផង។ ខាងក្រោមជាការឧបត្ថម្ភដល់ឈឿង ...
49
0

“លេងនៅលីគកម្ពុជាហត់ជាងនៅលីគថៃ ព្រោះនៅខាងថៃលេងប្រើបច្ចេកទេសច្រើន ប៉ះបាល់ខ្លីៗ ចំណែកលីគកម្ពុជាលេងបាល់វែង និងរត់ច្រើន។” នេះជាការលើកឡើងរបស់ខ្សែការពារ Sarayut Sompim តាមរយៈកិច្ចសម្ភាសជាមួយស្ថាប័នក្នុងស្រុកមួយ។ អតីតកីឡាករជម្រើសជាតិថៃអាយុក្រោម១៩ឆ្នាំបច្ចុប្បន្នជាសមាជិក​របស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ​ និងជារដូវកាលទី១ដែលរូបគេមក។ គេពេលមកដំបូងៗពិបាក តែឥឡូវអាចសម្របខ្លួនបាន។ យុវជនដដែលទទូចថា ចង់បានបទពិសោធថ្មីៗ បានជាសម្រេចចិត្តមកប្រកបអាជីពនៅទីនេះ។ កីឡាករមានឪពុកម្ដាយជាប់សែស្រឡាយខ្មែរមានកំណើតនៅខេត្តបុរីរម្យរូបនេះផ្ដើមអាជីពបាល់ទាត់នៅ Bangkok United ឆ្នាំ២០១៦ មុនផ្លាស់ទៅ Buriram United ឆ្នាំ២០១៧។ ចន្លោះឆ្នាំ២០១៨ដល់២០២១ គេបានផ្ទេរទៅ ...
87
0

បើតាមការបង្ហោះរបស់លោក Duku អំពីស្ថានភាព ឈាង ជីវវេង កីឡាករក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពេលនេះ គឺបានធូរស្បើយខ្លះហើយ ក្រោយរងរបួសអំឡុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគឈ្នះក្រុមមហាផ្ទៃ កាលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។ កីឡាករ ជីវវេង ថ្លែងបែបនេះ “៖ ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន។” ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សនឹងប៉ះក្រុមវិសាខាដណ្ដើមជើងឯកនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ៕
error: Content is protected !!