មកដឹងស្ថានភាពរបួសរបស់កីឡាករបាល់ទះ ឈាង ជីវវេង មុនផ្ដាច់ព្រ័ត្រតេជោលីគ
បើតាមការបង្ហោះរបស់លោក Duku អំពីស្ថានភាព ឈាង ជីវវេង កីឡាករក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពេលនេះ គឺបានធូរស្បើយខ្លះហើយ ក្រោយរងរបួសអំឡុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគឈ្នះក្រុមមហាផ្ទៃ កាលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។
កីឡាករ ជីវវេង ថ្លែងបែបនេះ “៖ ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន។”
ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សនឹងប៉ះក្រុមវិសាខាដណ្ដើមជើងឯកនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ៕