កីឡាផ្សេងៗ
-
អាជ្ញាកណ្ដាលចៅក្រមមកពីអឺរ៉ុបនឹងចូលរួមកាត់សេចក្ដីវ៉ូវីណាមនៅស៊ីហ្គេម
ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានលើកឡើងថា ៖«ការកាត់សេចក្តីរបស់មន្ត្រីអាជ្ញាកណ្តាល-ចៅក្រមលើប្រភេទកីឡាវ៉ូវីណាម ក្នុងពេលប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា ត្រូវតែត្រឹមត្រូវ យុត្តិធម៌ ដោយមិនបង្កការប៉ះទង្គិចផ្លូវអារម្មណ៍របស់ប្រតិភូ កីឡាករ កីឡាការិនីអាស៊ីអាគ្នេយ៍ ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះឡើយ។ ថ្នាក់ដឹកដដែលសង្កត់ធ្ងន់ថា ដើម្បីជៀសវាងការប៉ះពាល់អារម្មណ៍របស់កីឡាករ កីឡាការិនីចូលរួមប្រកួតស៊ីហ្គេម ២០២៣ គឺសមាជិកអាស៊ានទាំងមូល ត្រូវបានអនុញ្ញាតឱ្យនាំមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមតែ២នាក់ប៉ុណ្ណោះ។ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ក្រោមកិច្ចសហការរបស់គណៈកម្មាធិការជាតិ CAMSOC នាំយកមន្ត្រីអាជ្ញាកណ្តាល-ចៅក្រមពីទ្វីបអឺរ៉ុបមកជួយដឹកនាំកាត់សេចក្តីការប្រកួតកីឡាវ៉ូវីណាម ... -
៩ប្រទេសហើយចុះឈ្មោះប្រកួតកង់ស៊ីហ្គេមនៅកម្ពុជា
មានប្រទេសចំនួន៩ បានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា គិតមកដល់ត្រឹមថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ ។ លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាទោចក្រយាន គូសបញ្ជាក់ថា ពេលនេះមាន៩ប្រទេសហើយ ដែលបានចុះឈ្មោះចូលរួមប្រកួតលើប្រភេទកីឡាកង់ ទាំងវិញ្ញាសាកង់គួក និងកង់ភ្នំ សម្រាប់ស៊ីហ្គេម លើកទី៣២ នាខែឧសភា ឆ្នាំ២០២៣។ ... -
បាល់ទះកម្ពុជាឈ្នះ U19 ជើងទី២
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបានយកឈ្នះក្រុមជម្រើសជាតិបារាំង ដោយលទ្ធផល៣សិតទល់នឹង១ក្នុងជើងទី២ នៃការប្រកួតមិត្តភាពអន្តរជាតិ នៅថ្ងៃពុធ ទី២២ ខែកុម្ភៈ។ កាលជើងទី១ ក្រុមកម្ពុជាបានប្រកួតចាញ់ដោយលទ្ធផល៣សិតទល់នឹង០ កាលថ្ងៃអាទិត្យ ទី១៩ ខែកុម្ភៈ។ លទ្ធផលនៃការប្រកួតជើងទី២មានដូចខាងក្រោម ៖ សិតទី១ ២៥ កម្ពុជា ទល់នឹង ២០ បារាំង សិតទី២ ២៥ កម្ពជា ទល់នឹង ២១ បារាំង សិតទី៣ ... -
កាន់តែរំភើបក្នុងវគ្គ ៨ក្រុមក្នុងព្រឹត្តិការណ៍ World Cup នេះជាមួយ Chivas
ការស្វែងរកម្ចាស់ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅឯប្រទេស កាតា បានឈានចូលមកដល់វគ្គកាន់តែជក់ចិត្តហើយ គឺនៅសល់តែ ៤ប្រទេសចុងក្រោយតែប៉ុណ្ណោះ បន្ទាប់ពីប្រកួតវគ្គ៨ក្រុមចុងក្រោយបានបញ្ចប់ ។ ក្រោយពីការចាប់ផ្ដើមតាំងពីថ្ងៃទី ២០ ខែវិច្ឆិកា កន្លងមកនេះ ក្រុមហ៊ុនស្រា Chivas បានកំដរចំណីអារម្មណ៍របស់ប្រិយមិត្តដែលជាអ្នកគាំទ្រ និងស្រលាញ់វិស័យបាល់ទាត់នៅប្រទេសកម្ពុជា ដោយធ្វើការសហការរៀបចំកម្មវិធីអធិប្បាយ Live ផ្ទាល់ជាមួយក្រុមអធិប្បាយករកីឡាដ៏មានប្រជាប្រិយភាព គឺក្រុម MSR ... -
កែលម្អគុណភាពជីវិតជាមួយនឹងកម្មវិធីរត់ Xiaomi POP Run 2022
Xiaomi ដែលជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិក និងឧបករណ៍ឆ្លាតវៃឈានមុខគេលើពិភពលោក បន្តលើកទឹកចិត្តសហគមន៍ Xiaomi Fans ឱ្យសុខភាពរបស់ពួកគេប្រសើរឡើងតាមរយៈសកម្មភាពរត់ប្រចាំឆ្នាំ Xiaomi POP Run 2022។ Xiaomi POP Run គឺជាសកម្មភាពក្រៅផ្ទះដែលពេញនិយមបំផុតរបស់សហគមន៍ Xiaomi ។ ព្រឹត្តិការណ៍នេះកើតមកក្នុងគោលបំណងលើកទឹកចិត្ត Xiaomi Fans ឱ្យរត់ដើម្បីសុខុមាលភាពសាធារណៈ ព្រមទាំងគ្របដណ្តប់ប្រទេសផ្សេងៗគ្នាជាច្រើន។ ក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ Xiaomi Fans តែងតែពាក់អាវយឺតពណ៌ទឹកក្រូចធម្មតានៃម៉ាក ... -
បុរស-នារី សាច់ដុំជាង ៥០នាក់ ត្រៀមប្រកួតសាច់ និងក្បាច់ពិសេសៗ ក្នុងព្រឹត្តិការណ៍កីឡាជាតិ
ក្នុងចំណោមកីឡា ៣៨ប្រភេទ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏ជាកីឡាមួយប្រភេទដែលត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ កីឡាកាយវប្បកម្ម និងលំហាត់ប្រាណ ក៏មិនសម្ដៅលើការហាត់យកហាត់សាច់ដុំធំៗនោះទេ វាក៏ជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះ មានអារម្មណ៍ធូរស្បើយ កាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារផ្សេងៗ។ សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ ក៏បានដាក់បញ្ចូលវិញ្ញាសារចំនួន ០៩ ដូចជា៖ បុរសសាច់ដុំ ទម្ងន់ ៦០kg បុរសសាច់ដុំ ទម្ងន់ ៧០kg បុរសសាច់ដុំ ... -
ក្រុមកីឡាការិនីបាល់បោះជិះរទេះពិការកម្ពុជាប៉ះឥណ្ឌាយកជើងឯក ICRC
ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ត្រូវប្រកួតវគ្គផ្តាច់ព្រ័ត្រជាមួយម្ចាស់ផ្ទះឥណ្ឌា ដណ្តើមជើងឯក រសៀលថ្ងៃសុក្រ ក្រោយពីឈ្នះ២ប្រកួត នៅវគ្គជម្រុះដំណាក់កាលទី២ ក្នុងព្រឹត្តិការណ៍ ICRC International Wheelchair Basketball Tournament លើកទី៣ នៅប្រទេសឥណ្ឌា។ លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ទោះបីការប្រកួតច្រើនដងជាមួយក្រុមដដែលៗ ក៏ក្រុមកីឡាការិនីបាល់បោះជនពិការកម្ពុជា នៅតែធ្វើបានល្អ ដោយបានយកឈ្នះក្រុមកីឡាការិនីបាល់បោះជិះរទេះនេប៉ាល់ ក្នុងលទ្ធផល ៥០ទល់២៥ និងឈ្នះម្ចាស់ផ្ទះឥណ្ឌា ... -
ខាន់ ចេសា ឈ្នះមេដាយមាសពិភពលោក
វីរកីឡាការិនីជឺជីតស៊ូ ខាន់ ចេសា ដណ្ដើមបានមេដាយមាស 🥇 នៃការប្រកួតជ្រើសរើសជើងឯកពិភពលោក (Ju-Jitsu World Championship 2022) ហើយ ក្រោយយកឈ្នះកីឡាការិនីអេស្ប៉ាញ Matthews Martin Naiomi នៅរាត្រីថ្ងៃពុធ ទី០២ នៅទីក្រុងអាប៊ូដាប៊ី នៃប្រទេសអារ៉ាប់រួម។ មុនឈានឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ កូនខ្មែរអាមេរិកាំងខាងលើបានទម្លាក់កីឡាការិនីហ្វីលីពីន Baluyot Ashley Jeraine ក្នុងជុំទី២, ផ្ដួលកីឡាការិនីម្ចាស់ផ្ទះអារ៉ាប់រួម Shraim ... -
ប្រមុខបាល់ទះខ្មែរថា មានជម្រើស២ក្នុងការត្រៀមមិត្តភាពជាមួយបារាំង
ក្រុមបាល់ទះជម្រើសជាតិកម្ពុជា គ្រោងនឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិ ជាមួយក្រុមជម្រើសជាតិបារាំង ឬក្រុមបាល់ទះយុវជនបារាំងអាយុក្រោម២១ឆ្នាំ នាពេលឆាប់ៗខាងមុខ បន្ទាប់ពីមានជំនួប រវាងប្រមុខថ្នាក់ដឹកនាំសហព័ន្ធ នៃប្រទេសទាំងពីរកាលពីថ្មីៗ។ ឯកឧត្តម នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាមានប្រសាសន៍ថា ៖«ដើម្បីឆ្លើយតបទៅនឹងការត្រៀមខ្លួនរបស់កម្ពុជា ក្នុងនាមម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ ឯកឧត្តមប្រធានសហព័ន្ធកីឡាបាល់ទះបារាំង បានទទួលយកសំណូមពររបស់កម្ពុជា រៀបចំការប្រកួតលក្ខណៈមិត្តភាពអន្ដរជាតិ រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុមជម្រើសជាតិ ឬក្រុមយុវជនអាយុក្រោម២១ឆ្នាំរបស់បារាំង ដើម្បីដកស្រង់បទពិសោធន៍ និងបច្ចេកទេសល្អៗ។ការប្រកួតលក្ខណៈអន្ដរជាតិនេះ គ្រោងធ្វើឡើងក្រោមជម្រើស២។ ជម្រើសទី១-គឺក្រុមជម្រើសជាតិបារាំង ឬក្រុមយុវជនអាយុក្រោម ... -
បាល់ទះកម្ពុជា និងបាល់ទះខ្មែរអាមេរិកសហការគ្នាផ្ដោតលើ២វិញ្ញាសា
នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានសហការចុះអនុស្សារណៈជាមួយសមាគមកីឡាកម្ពុជា-សហរដ្ឋអាមេរិក តាមប្រព័ន្ធអនឡាញក្នុងន័យស្វែងរកកីឡាករ-កីឡាការិនី បន្ថែមចូលក្រុមជម្រើសជាតិ ដើម្បីត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លោកបណ្ឌិត អាំង សេរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជាក់ពីគោលបំណងនៃអនុស្សរណៈនេះថា ផ្ដោតលើកិច្ចការសំខាន់ចំនួន២ គឺទី១ ផ្តោតលើវិញ្ញាសាឆ្នេរខ្សាច់នារី និងទី២ ផ្ដោតទៅលើបាល់ទះនារីក្នុងសាល។ លោក អាំង សេរីពិសិដ្ឋ បានថ្លែងលម្អិតបែបនេះ ៖ ...