• 30
    0

    លោក Arne Slot ទំនងនឹងក្លាយជាអ្នកចាត់ការថ្មីរបស់ Liverpool បន្ទាប់ពីកិច្ចព្រមព្រៀងសំណងដែលមានតម្លៃរហូតដល់៩លាន៤សែនផោនបានយល់ព្រមជាមួយ Feyenoord ។ គ្រូបង្វឹកជនជាតិហូឡង់រូបនេះបានត្រៀមខ្លួនដើម្បីជំនួសតំណែងលោក Jurgen Klopp ដែលបានប្រកាសកាលពីខែមករាថា នឹងចាកចេញពី Anfield នៅចុងបញ្ចប់នៃរដូវកាល ២០២៣/២០២៤។ ពេលនេះហង្សក្រហមនឹងចាត់វិធានការដើម្បីយល់ព្រមលើកិច្ចសន្យាជាមួយកីឡាករវ័យ៤៥ឆ្នាំ មុនពេលគាត់ត្រូវបានតែងតាំងជាផ្លូវការ៕
  • 74
    0

    សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមជាគ្រូបង្វឹកកិត្តិយសក្រុម Cambodia Football Super Stars បានប្រកាសថា នឹងប្រើទម្រង់៣-៤-៣ ក្នុងការប្រកួតកីឡាបាល់ទាត់ក្រោមមូលបទ(រួមគ្នាដើម្បីសប្បុរសធម៌និងប្រយុទ្ធប្រឆាំងគ្រឿងញៀន)និង ដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា នៅថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ នាពហុកីឡដ្ឋានជាតិអូឡាំពិក។ សម្ដេចប្រធានព្រឹទ្ធសភាមានប្រសាសន៍បែបនេះលើទំព័រ Facebook ផ្លូវការ របស់ម្ដេចក្រោយព្រឹកបានជួបសំណេះសំណាលជាមួយគ្រូបង្វឹកនិងកីឡាករទាំងអស់ដើម្បីរៀបចំផែនការសម្រាប់សកម្មភាពមនុស្សធម៌រយៈពេលខ្លី មធ្យមនិងរយៈពេលវែងរបស់ក្រុមបាល់ទាត់ Cambodia Football Super ...
  • 114
    0

    យោងតាមកាសែត Daily Mail និង The Sun កីឡាករ Premier League ពីរនាក់ដែលមានអាយុ១៩ឆ្នាំមកពីត្រូវបានចាប់ខ្លួនកាលពីចុងសប្តាហ៍ពីបទចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។ បុរសម្នាក់ត្រូវបានប៉ូលីសសួរនាំ ដោយសង្ស័យពីបទរំលោភសេពសន្ថវៈដ៏ធំមួយនៅឯកីឡដ្ឋានរបស់ក្លឹប។ ទន្ទឹម​នឹង​នេះ កីឡាករ​ដែល​នៅ​សេសសល់​ត្រូវ​បាន​សមត្ថកិច្ច​សាកសួរ​ពី​បទ​រំលោភ​សេពសន្ថវៈ។ ក្រោយចាប់ខ្លួនបានមួយយប់ កីឡាករទាំង២នាក់នេះ បានបង់ប្រាក់ធានាឱ្យនៅក្រៅឃុំបណ្តោះអាសន្ន រង់ចាំលទ្ធផលស៊ើបអង្កេតរបស់សមត្ថកិច្ច។ ការ​ចាប់​រំលោភ​ត្រូវ​បាន​គេ​និយាយ​ថា​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ទី ១៩ ខែ​មេសា។ ជនរងគ្រោះ​បាន​ទាក់ទង​ទៅ​សមត្ថកិច្ច ហើយ​បាន​ដាក់​ពាក្យបណ្តឹង​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​កើតហេតុ​។ ក្លឹបគ្រប់គ្រងនៃក្រុមទាំងពីរនេះក៏បាននិយាយឡើងថា៖ “ដោយសារតែបញ្ហានៅតែស្ថិតក្នុងដំណើរការនៃការបំភ្លឺ។ យើងនឹងមិនធ្វើអត្ថាធិប្បាយបន្ថែមទេនៅពេលនេះ ...
  • 90
    0

    ដូចបានដឹងហើយថា Arsenal បាន​លត់ Chelsea ដល់ទៅ​ ៥ទល់០ ក្នុងការប្រកួត Premier League ថ្ងៃអង្គារ ទី​២៣ ខែមេសា ឆ្នាំ២០២៤។ Trossard រកបានមួយគ្រាប់ ខណៈ Ben White និង Kai Havertz ឆក់បានម្នាក់២គ្រាប់។ នេះជាជ័យជម្នះដ៏ធំធេង និងបានឱ្យក្រុមកាំភ្លើងធំឈរកំពូលតារាង។ តាមពិតទៅ ១០ឆ្នាំមុន ...
  • 50
    0

    សារព័ត៌មាន BBC រាយការណ៍ថា អ្នកចាំទី Emiliano Martinez របស់ Aston Villa មិនអាចចូលលេងក្នុងជើងទី១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Conference League តទល់ក្រុមភ្ញៀវ Olympiakos នៅថ្ងៃទី០២ ខែឧសភា បានទេ។   ប្រភពដដែលឱ្យដឹងថា អ្នកចាំទីជម្រើសជាតិអាហ្សង់ទីនខាងលើត្រូវជាប់ពិន័យដោយសារកាតលឿង៣ កាលវគ្គ៨ក្រុមទល់ Lille។ កាតលឿងទី១ ក្នុងជើងទី១។ ...
Load More
error: Content is protected !!