• 87
    0

    បើតាមការបង្ហោះរបស់លោក Duku អំពីស្ថានភាព ឈាង ជីវវេង កីឡាករក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ពេលនេះ គឺបានធូរស្បើយខ្លះហើយ ក្រោយរងរបួសអំឡុងជំនួបពាក់កណ្ដាលផ្ដាច់ព្រ័ត្រតេជោលីគឈ្នះក្រុមមហាផ្ទៃ កាលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ។ កីឡាករ ជីវវេង ថ្លែងបែបនេះ “៖ ខ្ញុំបានធូរខ្លះហើយ ពេទ្យថារបូតក្រឡាស់ហើយមានស្រាំឆ្អឹង ម៉ោងប្រហែលជា៩គាត់ចុះឲ្យទៅស្កេន អាការៈរៀងចុកយប់មិញចុកដេកអត់បាន។” ក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្សនឹងប៉ះក្រុមវិសាខាដណ្ដើមជើងឯកនៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ នាពហុកីឡដ្ឋានជាតិ៕
  • 54
    0

    មន្ទីរពេទ្យក្នុងតំបន់នោះបានបញ្ជាក់ថាមានកុមារ ៩ នាក់ជារងគ្រោះ។ ចំណែកប៉ូលិសបាននិយាយថាពួកគេបានចាប់ខ្លួនជនសង្ស័យបីនាក់ពាក់ព័ន្ធនឹងការបាញ់ប្រហារមួយនេះ។ ការបាញ់ប្រហារត្រូវបានធ្វើឡើងផ្នែកខាងក្រៅនៃស្ថានីយ៍ Union Station ដែលជាស្ថានីយ៍រថភ្លើងនៅកណ្តាលទីក្រុង Kansas ហើយក៏ជាកន្លែងដែលអ្នកគាំទ្ររាប់ពាន់នាក់បានប្រមូលផ្តុំគ្នាសម្រាប់ក្បួនដង្ហែរជ័យជំនះនៃក្រុមរបស់ពួកគេ។​ ក្នុងកម្មវិធីដង្ហែរក្បូនយាត្រានៃជ័យជម្នះមួយនេះគឺមានមន្ត្រីប៉ូលីសជាង 800 នាក់បានស្ថិតនៅកន្លែងកើតហេតុរួចហើយ ដើម្បីត្រួតពិនិត្យក្បួនដង្ហែរ រួមទាំងនៅលើដំបូលអគារ ដើម្បីធានាសុវត្ថិភាពដល់អ្នកទៅទស្សនា ចំណែកនាយកដ្ឋាន ពន្លត់ អគ្គិភ័យ របស់ ទីក្រុង Kansas ក៏ មាន វត្តមាន ផង ...
  • 179
    0

    ការប្រកួតកីឡាបាល់ទះតេជោលីគ ២០២៤បានបញ្ចប់ចំនួន១១ប្រកួតហើយកាលពីចុងសប្ដាហ៍កន្លងទៅ។ ក្រុមវិសាខានៅតែឈរលើគេដដែល ដោយឈ្នះទាំង១១ប្រកួតតែម្ដង ហើយមិនធ្លាប់ចាញ់សូម្បីតែមួយសិត។ ក្រុមដែលសម្បូរដោយកីឡាករជម្រើសជាតិមួយនេះមាន៣៣ពិន្ទុឈរលើគេនៃតារាងចំណាត់ថ្នាក់។ ចំណែកកងពលធំអន្តរាគមន៍លេខ៣ មានតែ៨ពិន្ទុប៉ុណ្ណោះពីការឈ្នះ៣ និងចាញ់៨ដង ស្ថិតនៅបាតតារាង៕
  • 126
    0

    កីឡាករបាល់ទះ ជុក សោភា នៃក្រុមបាល់ទះកងពលធំអន្តរាគមន៍លេខ៣ បានទទួលស្គាល់ពីការប្រកួតប្រជែងខ្លាំងក្នុងពានបាល់ទះតេជោលីគ២០២៣។ អតីតស្មាត់ជម្រើសជាតិថ្លែងថា ការអនុញ្ញាតឱ្យមានកីឡាករបរទេសចូលរួមជួយក្រុម ពិតជាល្អដើម្បីចែករំលែកបទពិសោធ និងទទួលបានការប្រកួតប្រជែងថ្មីៗ។ ដូច្នេះហើយក្រុមនីមួយៗសុទ្ធតែធ្វើបានល្អ។ ការប្រកួតកីឡាបាល់ទះតេជោលីគបានបញ្ចប់មួយជុំហើយ ដោយក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងខេត្តកណ្ដាលត្រូវបានកាត់ចេញនៅសល់តែ៦ក្រុម។ សម្រាប់ក្រុមវិសាខាកំពុងឈរនៅលេខ១ ខណៈក្រុមកងពលធំអន្តរាគមន៍លេខ៣នៅលេខ៥៕
  • 110
    0

    សហព័ន្ធកីឡាទោចក្រយានកម្ពុជា (CCF) បានកោតសរសើរដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ចំពោះការងារដ៏ល្អរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២៣។ លោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន្ដកម្ពុជាបានមានប្រសាសន៍ថា ការប្រកួតឆ្នាំនេះទទួលបានជោគជ័យ ហើយក៏អរគុណចំពោះគ្រូបង្វឹក និងកីឡាករ មន្ត្រីបច្ចេកទេស ជាពិសេសរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានជួយគាំទ្រឥតឈប់ឈរ ក្នុងការសម្រួលដល់ការប្រកួត។ លោកអគ្គលេខាធិការបន្តថា កីឡាករទាំងអស់បានប្រកួតដោយ Fair Play គោរពបទបញ្ជា និងវិន័យត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ កីឡាករក៏បានចូលរួមរក្សាបរិស្ថាន ដោយចោលសំរាមត្រឹមត្រូវ ព្រោះគណៈកម្មការចង់ឱ្យមានការប្រកួតមួយដែលស្អាត។ ជាក់ស្ដែង ...
Load More
error: Content is protected !!