ដាច់រដូវកាលនេះ Ten Hag ចង់បានខ្សែប្រយុទ្ធម្នាក់ទៀតសម្រាប់ Man UTD
អ្នកចាត់ការ Manchester United លោក Erik ten Hag ចង់បានខ្សែប្រយុទ្ធម្នាក់ទីផ្សារដោះដូរកីឡាកររដូវក្តៅ។
បុរសជនជាតិហូឡង់មានអារម្មណ៍ថាជម្រើសស៊ុតបញ្ចូលទីរបស់លោកសម្រាប់រដូវកាលនេះ “គួរតែគ្រប់គ្រាន់”។ ប៉ុន្តែខណៈការប្រកួតនៅសល់ត្រឹម៧លើកនៅ Premier League បិសាចក្រហមមានត្រឹមតែ ៤៥ គ្រាប់ប៉ុណ្ណោះ ដែលជាចំនួនតិចបំផុតក្នុងចំណោមក្រុមកំពូលទាំង ១០។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានថាតើវាមានសារៈសំខាន់យ៉ាងណាក្នុងការនាំយកខ្សែប្រយុទ្ធម្នាក់ទៀតទៅកាន់ Old Trafford នៅរដូវក្តៅនេះ Ten Hag បាននិយាយថា “ខ្ញុំគិតថា អាចជួយបាន។ អ្នកត្រូវការជម្រើសបន្ថែមទៀត។ ហោចណាស់២នាក់ក្នុងមួយតំណែងដែរ។ រ៉ូលខ្លះយើងមិនមានជម្រើសនេះទេ។”
Rasmus Hojlund រកបាន១៣គ្រាប់ពីការប្រកួត៣៤លើកគ្រប់កម្មវិធី។ ចំណែក Marcus Rashford រកបាន៨គ្រាប់ពី៣៨ប្រកួត ខណៈ Anthony Martial រកបាន២គ្រាប់ពី១៩ប្រកួត៕