ឮថា Messi អន់ចិត្តនឹងអ្នករៀបចំ Ballon d’Or ព្រោះធ្វើរឿងមិនសមរម្យដាក់ប្រពន្ធខ្លួន
សារព័ត៌មានវៀតណាម Zing រាយការណ៍ថា Lionel Messi មានរឿងមិនសប្បាយចិត្តមួយចំពោះក្រុមការងាររៀបចំកម្មវិធី Ballon d’Or។
មុនកម្មវិធីចាប់ផ្ដើមជាផ្លូវការ ក្រុមគ្រួសារ Messi បានជួបជុំគ្នាថតរូប។ ស្រាប់តែពេលនោះ សមាជិករៀបចំម្នាក់ក៏បានចូលមកដល់ ហើយឲ្យនាង Antonella Roccuzzo ដែលជាភរិយា Messi ដើរចេញមួយភ្លែតពីកម្រាលព្រំក្រហម ដើម្បីឲ្យអ្នកសារព័ត៌មានផ្ដិតយករូបភាព Messi និងកូនៗទាំង៣នាក់។
ដោយឃើញទង្វើមិនសមរម្យបែបនេះ Messi ក៏បានឲ្យអ្នករៀបចំកម្មវិធីរូបនោះដើរចេញ និងប្រាប់ប្រពន្ធខ្លួនចូលវិញ។
ការឆ្លើយតបបែបនេះទៅកាន់អ្នករៀបចំកម្មវិធីម្នាក់នោះ ធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរ Messi ដែលបង្ហាញការយកចិត្តទុកដាក់ចំពោះភរិយា។
គួររំឭកថា នាង Antoenlla ដំបូងឡើយជាមិត្តភក្ដិ Messi តាំងពីនៅតូច និងបានរៀបការជាមួយគ្នាក្នុងឆ្នាំ២០១៧ ក្រោយស្រលាញ់គ្នាច្រើនឆ្នាំមក។ នាងតែងតែលេចមុខជាមួយស្វាមីក្នុងកម្មវិធីធំៗមិនសូវខកខានទេ៕