Zlatan Ibrahimovic នឹងមិនចូលរួម FIFA World Cup 2018 ទេ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic នឹងមិនចាកចេញពីការចូលនិវត្តន៍ វិលចូលរួមក្រុមបាល់ទាត់ជម្រើសជាតិស៊ុយអែត នៅព្រឹត្តិការណ៍ FIFA World Cup 2018 នៅប្រទេសរុស្ស៊ីនោះទេ។ កីឡាករវ័យ៣៦ឆ្នំា ធ្លាប់និយាយថា គេចូលរួមការប្រកួតបាល់ទាត់ពិភពលោកនេះ តែមិនសន្យាថា អាចចូលលេងឬយ៉ាងណាទេ។
អតីតកីឡាករ Man UTD ស៊ុតបញ្ចូលទី៦២គ្រាប់ពីការប្រកួត១១៦លើក អោយស៊ុយអែត ដោយធ្លាប់ លេង FIFA World Cup កាលឆ្នាំ២០០២ និង ២០០៦។ រូបគេ បានចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្រោយចប់ព្រឹត្តិការណ៍ Euro 2016។
ទោះបីមានបញ្ហាជង្គង់នៅរដូវកាលចុងក្រោយនៅ Man United ក៏រូបគេនៅតែបន្តបង្ហាញសមត្ថភាពយ៉ាងល្អក្នុងការទាត់បញ្ចូលទីជាពិសេសក្រោយចូលរួមជាមួយក្លិបនៅអាមេរិក Los Angeles Galaxy កាលខែមីនាកន្លងទៅ៕