Author: MSR Website
-
ថ្ងៃសុក្រ នេះអ្នកប្រយុទ្ធគុនខ្មែរមានបេសកកម្មនៅ២ប្រទេសផ្សេងគ្នា
ថ្ងៃសុក្រ ទី២០ ខែឧសភា នេះ កីឡាករគុនខ្មែរ អេលីត ភក្ដី ឃុនភុនណយ ស. សមម៉ាយ ក្នុងព្រឹត្តិការណ៍ Temerloh Muay Thai 2022 នៅប្រទេសម៉ាឡេស៊ី។ រូបភាព ៖ Home Football Club ក្រៅពីភក្ដី នៅថ្ងៃសៅរ៍ ទី២១ ខែឧសភា ឡៅ ចិត្រា ក៏ត្រូវប្រកួតក្នុងព្រឹត្តិការណ៍ ... -
អ្នកគាំទ្រ Everton យ៉ាងច្រើនសម្រុកចូលទីលានក្រោយក្រុមខ្លួនបន្តនៅលីគកំពូល
អ្នកគាំទ្រ Everton រាប់ពាន់នាក់នេះបានសម្រុកចូលទីលាននៃកីឡដ្ឋាន Goodison Park ដើម្បីអបអរដែលក្រុមខ្លួនបានបន្តលេងនៅក្របខណ្ឌ Premier League។ ក្រុមរហស្សនាមស្ករគ្រាប់ស្ទើរតែអស់សង្ឃឹមទៅហើយ ដោយត្រូវ Crystal Palace នាំមុខ០ទល់នឹង២មុន ក្នុងវគ្គទី១។ ជាសំណាងល្អ Michael Keane, Richarlison និង Dominic Calvert Lewin វាយបកម្នាក់១គ្រាប់មកវិញ ធ្វើឲ្យ Everton ឈ្នះ៣ទល់នឹង២ ... -
ក្លឹបនៅ PremierLeague មួយនេះកំពុងទាក់ទាញយក Jose Mourinho មកវិញ
ក្លិប Newcastle United ត្រូវបានគេរាយការណ៍ថាចាប់អារម្មណ៍ចង់នាំ យកលោក Jose Mourinho មកដឹកនាំក្រុមបើទោះបីជាគ្រូបង្វឹកបច្ចុប្បន្នគឺលោក Eddie Howe កំពុងដឹកនាំបានល្អក៏ដោយ។ សារព័ត៌មាន Marca បានចុះផ្សាយថា ថ្នាក់ដឹកនាំរបស់ Newcastle មានមហច្ឆិតាខ្ពស់ចង់ពង្រឹងក្លិបឲ្យខ្លាំងសមល្មមអាចក្លាយជាក្លិបកំពូលបានទើបចង់បាន Mourinho ដែលជាគ្រូបង្វឹកដ៏មានបទពិសោធន៍ធ្លាប់ដឹកនាំក្លិបនៅ Premier League ដូចជា Manchester United,Chelsea និង Tottenham Hotspur ... -
ចំបាប់នាំមេដាយមាសទី៥ដល់កម្ពុជា
កម្ពុជាទទួលបានមេដាយមាសមួយគ្រឿងទៀតហើយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។ នេះក៏ជាមេដាយមាសទី១ពីកីឡាចំបាប់សម្រាប់កម្ពុជា នៅស៊ីហ្គេម ក្នុងប្រទេសវៀតណាម។ មេដាយមាសនេះរកបានដោយកីឡាករ ស៊ូ បាលី ក្នុងវិញ្ញាសា Freestyle ទម្ងន់ ១២៥ គីឡូក្រាម ក្រោយយកឈ្នះឡាវ ១០-០៕ -
ខ្សែបម្រើ Angel Di Maria ត្រៀមផ្លាស់ទៅអុីតាលី រដូវក្តៅនេះ
ខ្សែបម្រើ Angel Di Maria នឹងចាកចេញពី Paris Saint-Germain ទៅចូលរួមជាមួយ Juventus ជាមួយកិច្ចសន្យារយៈពេល១ឆ្នាំក្នុងការផ្ទេរដោយឥតគិតថ្លៃនៅរដូវក្តៅនេះ។ បើយោងតាមការចុះផ្សាយរបស់គេហទំព័រ GOAL បានបញ្ជាក់ថា កីឡាករអាហ្សង់ទីនគ្រោងនឹងចាប់ផ្តើមការប្រជែងថ្មីក្នុងប្រទេសអ៊ីតាលី ដោយត្រៀមចាកចេញពីទឹកដី Parc des Princes ក្រោយរួមរស់រយៈពេលប្រាំពីរឆ្នាំ។ កីឡាករវ័យ ៣៤ ឆ្នាំនឹងលេងការប្រកួតចុងក្រោយរបស់គេសម្រាប់ម្ចាស់ជើងឯក Ligue 1, Paris Saint-Germain ទល់នឹង ... -
កូនទី៣លោក អេ ភូថង ប្រកួតវិញ្ញាសាប្រយុទ្ធវ៉ូវីណាម ថ្ងៃនេះ
កូនប្រុសទី៣ លោក អេ ភូថង គឺកីឡាករ អេ អាំម៉ារិនភូថង ត្រូវចេញប្រកួតស្វែងរកមេដាយក្នុងវគ្គ៨នាក់ វិញ្ញាសាប្រយុទ្ធទម្ងន់៦០គីឡូក្រាម ក្នុងកីឡាវ៉ូវីណាម ស៊ីហ្គេម ថ្ងៃព្រហស្បតិ៍ ទី១៩ ខែឧសភា នេះ។ គេជាកីឡាករមានប្រភពពីគុនខ្មែរម្នាក់ក្នុងចំណោម៣នាក់ ពោលគឺ អេ វីរៈខាំឈីតភូថង និង សែន រ៉ាដេត ដែលចូលរួមស៊ីហ្គេម ក្នុងប្រភេទកីឡាវ៉ូវីណាម។ ដោយឡែក សម្រាប់វិញ្ញាសាប្រយុទ្ធម្នាក់ទៀត ... -
ក្រុមនារីវៀតណាមបានប្រាក់រង្វាន់យ៉ាងសន្ធឹកក្រោយស៊ីមីយ៉ាន់ម៉ាឡើងផ្ដាច់ព្រ័ត្រស៊ីហ្គេម
សហព័ន្ធកីឡាបាល់ទាត់វៀតណាម (VFF) បានផ្តល់ប្រាក់រង្វាន់ដល់ក្រុមនារីវៀតណាមចំនួន ៨០០ លានដុង ស្មើនឹងជាង៣៤០០០ដុល្លារអាមេរិក បន្ទាប់ពីយកឈ្នះមីយ៉ាន់ម៉ាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ កាលពីល្ងាចថ្ងៃពុធទី ១៨ ឧសភា។ ក្រុមការងារ គ្រូបង្វឹក និងកីឡាការិនីរបស់ក្រុមលោក Mai Duc Chung បានទទួលថវិកាចំនួន ២០០លានដុងទៀតពីគណៈកម្មាធិការប្រជាជនខេត្ត Quang Ninh។ សហគ្រាសមួយបានសន្យាបរិច្ចាគប្រាក់ ៣០០ លានដុងដល់ក្រុម។ សរុបមក ក្រុមវៀតណាមទទួលបានរង្វាន់ចំនួន១៣០០លានដុងសម្រាប់ការឈានដល់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតកីឡាបាល់ទាត់នារី ស៊ីហ្គេមលើកទី៣១។ ... -
Frankfurt លើកពាន Europa League រដូវកាលនេះដោយមិនចាញ់សូម្បី១ប្រកួត
Eintracht Frankfurt របស់អាល្លឺម៉ង់ បានក្លាយជាម្ចាស់ជើងឯក UEFA Europa League រដូវកាល២០២១/២០២២ ក្រោយឈ្នះក្រុមស្កុតលែន Rangers FC ដោយបាល់កាត់សេចក្ដី១១ម៉ែត្រ ៥ទល់នឹង៤ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃពុធ ទី១៨ ខែឧសភា។ ក្រុមទាំង២ស្មើគ្នា១ទល់នឹង១ យ៉ាងតានតឹង រហូតដល់ការទាត់កាត់សេចក្ដីស្វែងរកជើងឯក។ Frankfurt គឺជាក្រុមទី៣ហើយដែលមិនចាញ់សោះលើវិថីឆ្ពោះទៅកាន់ជោគជ័យក្នុងរដូវកាលនេះ បន្ទាប់ពី Chelsea ធ្វើបានរដូវកាល២០១៨/២០១៩ និង ... -
ថ្ងៃពុធនេះ កម្ពុជាបន្ថែមមេដាយមាស២គ្រឿងទៀតនៅស៊ីហ្គេម
ថ្ងៃពុធ ទី១៨ ខែឧសភា នេះ កម្ពុជាបានមេដាយមាស២គ្រឿងពីកីឡាតេក្វាន់ដូ WT និងវ៉ូវីណាម។ កីឡាតេក្វាន់ដូ WT កម្ពុជា កីឡាករ វ៉ា មិថុនា ឈ្នះហ្វីលីពីនដណ្ដើមបានមេដាយមាស លើប្រភេទវិញ្ញាសាបុរស Kyorugi ទម្ងន់ ក្រោម ៧៤ គីឡូក្រាម។ ចំណែកកីឡាករ លី បូរ៉ាមី, កីឡាករ ជ្រិន ប៊ុនឡុង, ... -
បាល់ទះបុរសកម្ពុជាចាញ់ថៃក្នុងសិតកាត់សេចក្ដី បានលេខ២ពូល B
ក្រុមបាល់ទះបុរសកម្ពុជា បានប្រកួតចាញ់ថៃ ដោយលទ្ធផល ២សិតទល់នឹង៣ ក្នុងការប្រកួតបិទពូល B នៅថ្ងៃពុធ ទី១៨ ខែឧសភា។ កម្ពុជា នាំមុខ២សិតមុន ដោយលទ្ធផល ២៥ទល់នឹង២២, ២៥ទល់នឹង២០ មុនថៃឈ្នះវិញ ២៥ទល់២២, ២៥ទល់២០ និង១៥ទល់១១។ ដូច្នេះកម្ពុជា បញ្ចប់នៅលេខ២ពូល B ដោយមាន៤ពិន្ទុ ពីការឈ្នះហ្វីលីពីន និងចាញ់ថៃប្រកួតចុងក្រោយ ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ត្រតែម្ដង។ កម្ពុជាត្រូវប៉ះក្រុមលេខ១ពូល ...