Author: MSR Website
-
ព្រះខ័នរាជស្វាយរៀងបញ្ចប់គ្រប់ចំនួនកីឡាករបរទេស
ការមកដល់របស់ Iago Bento និង Gabriel Silva មានន័យថា ព្រះខ័នរាជស្វាយរៀងមានគ្រប់កូតាកីឡាករបរទេសអតិបរមាចំនួន៥រូបហើយសម្រាប់រដូវកាល២០២៣/២០២៤។ គិតមកដល់ពេលនេះ ក្រុមលេខ៣ Cambodian Premier League 2022 មានខ្សែការពារជប៉ុន Odawara, ខ្សែបម្រើជប៉ុន Mizuno, ខ្សែប្រយុទ្ធប្រេស៊ីល Gabriel និង Iago បូករួមទាំង Marcus Haber។ ក្រុមដែលបញ្ចប់កូតាបរទេសមុនគេ ... -
Mudryk ជាកីឡាកររត់លឿនជាងគេនៅ Premier League
ត្រឹមតែ៣៥នាទីក្នុងការប្រកួតតទល់ Liverpool កីឡាករ Mykhailo Mudryk បានក្លាយជាអ្នកមានល្បឿនលឿនបំផុតក្នុង Premier League រដូវកាល ២០២២/២០២៣ ។ យោងតាមស្ថិតិដែលចេញផ្សាយដោយ Premier League ខ្សែបម្រើជម្រើសជាតិអ៊ុយក្រែន បានឈានដល់ល្បឿន ៣៦,៦៣ គីឡូម៉ែត្រក្នុងមួយម៉ោង។ គេបានវ៉ាដាច់ Anthony Gordon របស់ Everton (៣៦,៥១ គីឡូម៉ែត្រក្នុងមួយម៉ោង), Darwin ... -
អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសម្នាក់ហៅ Antony ថា ជាកីឡាករ YouTube
“ល្អមើល តែមិនល្អស៊ី” នេះជាការលើកឡើងពីសំណាក់អតីតខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេស Darren Bent ចំពោះខ្សែប្រយុទ្ធ Antony របស់ Manchester United។ “ក្បាច់លេងទាំងអស់ នៅលើទីលានរបស់ Antony មិនមានន័យច្រើនទេ។ គ្មានគុណភាពអីទេ។ បានតែអ៊ីចឹង តែឆ្លងគ្មានផុតណាគេផង។ មើលទៅ Antony ដូចកីឡាករលើ YouTube ។ ពេលមើល YouTube ទៅដូចខ្លាំងណាស់ តែធាតុពិត ទទេ។” ... -
Ten Hag ចង់ប្រែក្លាយ Man UTD ទៅជាក្រុមល្អឯកលើលោក
Erik ten Hag ចង់ប្រែក្លាយ Manchester United ទៅជាក្រុមល្អបំផុតក្នុងពិភពលោក ដោយមាន Marcus Rashford ដឹកនាំការផ្លាស់ប្តូរនោះ។ អ្នកចាត់ការជនជាតិហូឡង់បាននិយាយបែបនេះ ពេលឆ្លើយសំណួរអំពីចំណាប់អារម្មណ៍របស់ Paris St-Germain ចំពោះខ្សែប្រយុទ្ធអង់គ្លេស Rashford ។ បិសាចក្រហមបានជំរុញឱ្យមានការបន្តកិច្ចសន្យារបស់ Rashford ដែលនឹងផុតកំណត់រហូតដល់ឆ្នាំ២០២៤។ Ten Hag បាននិយាយថា “៖នេះជាកន្លែងដ៏ល្អបំផុត [សម្រាប់គាត់] ... -
កូនកាត់អ៊ូបេគីស្ថានក្លាយជាកីឡាករប្រដាល់សកលខ្មែរទី១ឡើងផ្ដាច់ព្រ័ត្រជើងឯកអាស៊ី
កីឡាករកូនកាត់ខ្មែរអ៊ូបេគីស្ថាន រ៉ាចាពៅ បានសាងប្រវត្តិសាស្ត្រក្នុងនាមជាកីឡាករប្រដាល់សកលកម្ពុជាដំបូងគេដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រឯកអាស៊ី។ កំណត់ត្រានេះកើតឡើងក្រោយរូបគេឈ្នះកីឡាករកៀហ្ស៊ីស៊ីស្ថាន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅប្រទេសថៃ នៅថ្ងៃចន្ទ ទី២៣ ខែមករា ឆ្នាំ២០២៣នេះ។ ចំណែកកីឡាករ ពេញ វណ្ណថង ទទួលបានមេដាយសំរឹទ្ធ ១គ្រឿង បន្ទាប់ពីចាញ់កីឡាករកាហ្សាក់ស្ថានក្នុងវគ្គពាក់កណ្តាល់ផ្តាច់ព្រ័ត្រដូចគ្នា៕ -
Mbappe ជាកីឡាករ PSG ទី១ដែលរកបាន៥គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត
Kylian Mbappe រកបានគ្រាប់បាល់បញ្ចូលទី៥គ្រាប់ម្នាក់ឯង ខណៈ Paris St-Germain បានផ្ដួលក្រុមមកពីលីគទី៦បារាំង Pays de Cassel ដើម្បីឈានដល់វគ្គ១៦ក្រុមចុងក្រោយ French Cup ។ Pays de Cassel បានឈ្នះ៣ប្រកួតរួចហើយដើម្បីឈានដល់វគ្គ ៣២ក្រុមចុងក្រោយ ហើយអាចទប់បាន២៩នាទីមុនពេល Mbappe បើកការស៊ុតបញ្ចូលទី។ Neymar បានស៊ុតបញ្ចូលទីបួននាទីក្រោយមកមុនពេល Mbappe បន្ថែមពីរគ្រាប់ទៀតមុនចប់វគ្គទី១។ ... -
Kane តាមស្មើកំណត់ត្រាអ្នករកគ្រាប់បាល់ច្រើនបំផុតនៅ Spurs
Harry Kane បានតាមស្មើកំណត់ត្រារបស់លោក Jimmy Greaves ជាអ្នករកគ្រាប់បាល់បញ្ចូលទីច្រើនជាងគេនៅ Tottenham ជាមួយនឹងគ្រាប់បាល់ទី ២៦៦សម្រាប់ក្លិប។ ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសវ័យ២៩ឆ្នាំជាអ្នករកគ្រាប់បាល់ជ័យជម្នះ០ទល់នឹង១លើ Fulham។ នេះក៏ជាគ្រាប់ទី១៩៩ក្នុងចំណោម៣០០ប្រកួតក្នុងក្របខណ្ឌ Premier League របស់គេសម្រាប់ Spurs។ Greaves ដែលបានចាប់ផ្តើមអាជីពនៅ Chelsea រកបាន២៦៦គ្រាប់ក្នុងចំណោម៣៧៩ប្រកួតសម្រាប់ Spurs ចន្លោះឆ្នាំ១៩៦១ និង១៩៧០។ Kane ដែលបានបង្ហាញខ្លួនជាលើកដំបូងនៅ Spurs ក្នុងឆ្នាំ២០១១ ... -
Everton បញ្ចប់តំណែង Lampard
Everton បានបណ្តេញអ្នកចាត់ការ Frank Lampard បន្ទាប់ពីដឹកនាំតិចជាងមួយឆ្នាំនៅ Goodison Park ។ បរាជ័យដោយសារ West Ham United កាលពីថ្ងៃសៅរ៍គឺជាការចាញ់លើកទី៩របស់ Everton ក្នុង១២ ប្រកួតនៅ Premier League ។ ពួកគេឈរនៅលេខរៀងទី ២ពីបាតតារាងដោយមាន១៥ពិន្ទុពីការប្រកួតចំនួន២០ លើក។ អតីតខ្សែបម្រើជម្រើសជាតិអង់គ្លេស Lampard វ័យ៤៤ឆ្នាំបានជំនួសតំណែង Rafael ... -
Lisandro ខ្សែការពាររបស់ Man Utd៖ យើងមិនអស់ចិត្តសម្រាប់បរាជ័យដោយ Arsenal
(BC-99) ខ្សែការពារ Lisandro Martinez របស់ក្រុម Manchester United ជឿជាក់ថា ពួកគេដូចជាខ្វះការខិតខំដែលជាហេតុធ្វើឱ្យ Arsenal យកឈ្នះបានហើយថាក្រុមទាំងមូលត្រូវតែលេងឱ្យបានខ្លាំងជាងនេះ។ ក្រុមបិសាចក្រហម Manchester United បានរបូតគ្រាប់បាល់នៅចុងម៉ោងដែលនាំឱ្យពួកគេរងបរាជ័យចុងក្រោយក្រោមថ្វីជើងក្រុមកំពូលតារាង Arsenal ក្នុងក្របខ័ណ្ឌ Premier League កាលពីថ្ងៃអាទិត្យនេះ។ការប្រកួតនៅលើកីឡដ្ឋាន Emirates ក្រុមកាំភ្លើងធំបានយកឈ្នះដោយលទ្ធផល 3-2 ដែលជាការឈ្នះទាំងប្រផិតប្រផើយហើយស៊ុតបញ្ចូលទីដោយកីឡាករ Eddie Nketiah ... -
មកស្គាល់បន្ថែមពីគ្រូបង្គោលថ្មីគិរីវង់
កាលពីថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ គិរីវង់សុខសែនជ័យបានប្រកាសតែងតាំងលោក សាប៊ូន វិនតា ជាគ្រូបង្គោលថ្មីក្នុងរដូវកាល២០២៣/២០២៤។ លោក វិនតា ជាគ្រូបង្វឹកក្នុងស្រុកម្នាក់ដែលកាន់ A-License ធ្លាប់បានចូលរួមបណ្ដុះបណ្ដាលកីឡាករវ័យក្មេងយ៉ាងច្រើននាពេលកន្លងមក។ លោកធ្លាប់ធ្វើការនៅសាលាបាល់ទាត់ជាតិបាទី និងនៅអាយអេសអាយដង្កោសែនជ័យ និងលីគកំពូលថ្មីៗនេះផងដែរ។ បុរសមានកំណើតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបានសិក្សា និងបញ្ចប់កម្រិត A-License ច្រើនឆ្នាំមកហើយ តែមិនទាន់បានធ្វើការផ្នែកបង្វឹកកីឡាករនៅឡើយទេ ដោយបានកាន់ការងារផ្នែកបច្ចេកទេស និងធ្លាប់ធ្វើជាអ្នកវិភាគផងដែរ។ ដោយឡែក គិរីវង់សុខសែនជ័យទើបតែចែកផ្លូវពីគ្រូបង្គោលជនជាតិអេស្ប៉ាញ ...