ឌីម៉ា និយាយប្រាប់អំពីយុទ្ធសាស្រ្តថ្មី ដើម្បីប្រកួតឈ្នះ ម៉ៃសុទ្ធ(មានវីដេអូ)
បន្ទាប់ពីប្រកួតចាញ់ពិន្ទុកីឡាករ ម៉ៃសុទ្ធ ប៉េឡេបុរីរាំ ក្នុងជំនួបដណ្តើមប្រាក់លានកាលពីលើកមុន បានធ្វើអោយអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរមិនសប្បាយចិត្ត ហើយក៏សំណូមពរឲ្យខាងទូរទស្សន៌រៀបចំការប្រកួតសងសឹកសារជាថ្មី។ អ្វីៗត្រូវបានដូចចិត្តដោយខាងទូរសន្សន៌ស៊ីអិនស៊ី បានរៀបចំនូវការប្រកួតសងសឹកសារជាថ្មី ដើម្បីអោយបងប្អូនដែលគាំទ្រនាគខ្មៅ ឃុន ឌីម៉ា បានទស្សនាការប្រកួតនេះម្តងទៀត។
សព្វថៃនេះ ឃុន ឌីម៉ា ហ្វឹកហាត់ជាមួយលោកគ្រូ ហេង ប៊ុនឃីម ដែលជាឪពុកបង្កើតផ្ទាល់តែម្តង សន្ទុះនៃការហ្វឹកហាត់គ្រាន់បើជាងមុន តិចនិចប្រកួតក៏មានការផ្លាស់ប្តូរ នេះបើយោងតាមសំដីរបស់លោកគ្រូ ហេង ប៊ុនឃីម។

លោក ហេង ប៊ុនឃីម
ឌីម៉ា ក៏បាននិយាយប្រាប់ MSR SPORT អោយបានដឹងផងដែរថា រូបគេនឹងប្រកួតយកឈ្នះទៅលើកីឡាករ ម៉ៃសុទ្ធ ដើម្បីស្តារមុខមាត់របស់ខ្លួនឡើងវិញ ហើយសំរាប់ជំនួបនៅថ្ងៃអាទិត្យនេះរូបគេ នឹងប្តូរបច្ចេសប្រកួតមួយចំនួនកីឡាករថៃរូបនេះ។
គួររំលឹកផងដែរថា ឌីម៉ា ទទួលស្គាល់ការបរាជ័យរបស់ខ្លួនកាលពីជំនួបដណ្តើមប្រាក់លានលោកមុន ដោយហេតុផលថា ម៉ៃសុទ្ធ ពូកែចាប់ឡាំ ដែលធ្វើអោយរូបគេមានការពិបាក។ សូមបញ្ជាក់ថា ឃុន ឌីម៉ា នឹងប្រកួតជាមួយកីឡាករ ម៉ៃសុទ្ធ នៅវេលាម៉ោង១១ថ្ងៃត្រង់ នាថ្ងៃអាទិត្យចុងសប្តាហ៌នេះ ស្របពេលដែលអ្នកប្រដាល់គុនខ្មែរវ័យក្មេង ខេម ចាន់ និងប្រកួតជាមួយកីឡាករថៃ កៅឡាន ប៉េឡេបុរីរាំ ផងដែរ៕
វីដេអូ ឌីម៉ា និយាយ៖