អ្នកប្រដាល់បារាំង Pinto ល្បីនៅសង្វៀនថៃ ថារូបគេក៏ជាប់ឈាមខ្មែរដែរ
អ្នកប្រដាល់បារាំង Antoine Pinto ដែលមានឈ្មោះល្បីលើសង្វៀនថៃ បង្ហើបលើទំព័រ Facebook ផ្លូវការរបស់ខ្លួនថា គេក៏ជាប់សែស្រឡាយជាខ្មែរដែរ។
តារា Thai Fight សរសេរថា ៖”មានអ្នកខ្លះនៅឆ្ងល់ថា ខ្ញុំជាកូនកាត់ឬម៉េច ព្រោះមើលទៅដូចអាស៊ី។ ខ្ញុំសូមឆ្លើយទៅចុះចំពោះអ្នកដែលមិនបានដឹង។ ឪពុកខ្ញុំជាជនជាតិបារាំងកើតនៅបារាំង ហើយម្ដាយខ្ញុំជាជនជាតិបារាំងកើតនៅបារាំងដែរ។ ប៉ុន្តែម្ដាយខ្ញុំជាកូនកាត់ខ្មែរ។ ដូច្នេះមានន័យថា ខ្ញុំជាប់សាច់ឈាមអាស៊ី២៥ភាគរយ។”
គួរដឹងដែរថា Antoine Pinto មានកំណើតនៅប្រទេសបារាំង និងចូលប្រកួតប្រដាល់នៅថៃ កាលឆ្នាំ២០០៤ ក្នុងវ័យ១៤ឆ្នាំ។ គេក៏ធ្លាប់ប្រកួតឈ្នះ សេន ប៊ុនថេន កាលឆ្នាំ២០១៤ នៅ Thai Fight ទៀតផង៕