ប្រដាល់
-
អាយុ៥៨ឆ្នាំទៅហើយ Holyfield នៅតែឆ្លៀតវិលចូលសង្វៀនទៀត
អតីតអ្នកប្រដាល់ជើងឯកទម្ងន់ធ្ងន់ Evander Holyfield បញ្ជាក់ថា លោកនឹងវិលចូលសង្វៀនវិញនៅដើមខែមិថុនា ឆ្នាំ២០២១ នេះ។ បុរសវ័យ៥៨ឆ្នាំបញ្ជាក់លើបណ្ដាញសង្គមថា លោកនឹងត្រូវប៉ះអ្នកប្រដាល់ជនជាតិអៀរឡង់ Kevin McBride នៅថ្ងៃទី០៥ ខែមិថុនា។ ការប្រកួតនឹងមាន៨ទឹក ហើយមួយទឹកមាន២នាទី ដោយមិនមានពាក់ប្រដាប់ការពារក្បាលឡើយ។ Holyfield ខានចូលរួមការប្រកួត១០ឆ្នាំហើយ។ ក្នុងការប្រកួតកន្លងមក បុរសជាតិអាមេរិកាំងឈ្នះ៤៤ដង ផ្ដួលគូប្រកួតសន្លប់២៩ដង ចាញ់១០ដង និងស្មើ២ដង។ ចំណែក McBridge ដែលជាដៃគូប្រកួតធ្លាប់ផ្ដួល ... -
វេង សុភ័ក្រ ចាញ់ តាញ់ មករា ប៉ុន្តែទទួលបាន៣ពិន្ទុ ក្នុងពូល B ខ្សែក្រវាត់គោជល់
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់កំពូលជើងឯក ពូល B កីឡាករ វេង សុភ័ក្រ ទទួលបាន ៣ ពិន្ទុដោយស្វ័យប្រវត្តិ ទោះបីចាញ់កីឡាករ តាញ់ មករា ក្នុងការប្រកួតកាលពីម្សិលមិញ នាសង្វៀន CNC ឬស្សីកែវ ។ ការដែល វេង សុភ័ក្រ ទទួលបាន៣ពិន្ទុនេះ ដោយសារមុនការប្រកួត តាញ់ មករា រក្សាទម្ងន់ ៦០ ... -
ប្រដាល់សកលកម្ពុជាដាក់គ្រូបរទេស៣នាក់ ត្រៀមស៊ីហ្គេម
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លើកឡើងថា យោងតាមផែនការយុទ្ធសាស្ត្ររបស់សហព័ន្ធសម្រាប់ត្រៀមការប្រកួតអន្តរជាតិ ក្នុងឆ្នាំនេះ ក៏ដូចជាឆ្ពោះទៅ ប្រជែងមេដាយ ស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ខែវិច្ឆិកា ដល់ថ្ងៃទី២ខែធ្នូ ឆ្នាំ២០២១។ ក្រុមជម្រើសជាតិប្រដាល់សកលមានគ្រូបង្វឹក៤នាក់ ក្នុងនោះគ្រូបង្វឹកជាជនជាតិខ្មែរម្នាក់ គុយបា២នាក់ និងជនជាតិអង់គ្លេសម្នាក់។ គ្រូបង្វឹកលំដាប់អន្តរជាតិ សញ្ជាតិអង់គ្លេស លោក Russel Stutely ជា ... -
ខាង Thai Fight ព្រមព្រៀងយក ព្រំ សំណាង ទៅប្រកួតហើយ !
លោក Farshad Khatari អ្នកដឹកនាំយក ព្រំ សំណាង ទៅប្រកួតនៅប្រទេសថៃ បានប្រាប់ MSR SPORT នៅថ្ងៃនេះថា ខាងកម្មវិធី Thai Fight បានព្រមព្រៀង ជាមួយលោករួចរាល់ហើយនៅថ្ងៃនេះ បន្ទាប់ពីបានចរចាគ្នា ។ បុរសដែលធ្លាប់យក ព្រំ សំណាង ទៅប្រកួតនៅកម្មវិធី Super Champ បានបញ្ជាក់ថា ការចរចាផ្សេងៗខាង ... -
ចាន់ សំអាត ប្រាប់មូលហេតុដែលដកខ្លួនចេញពីបេក្ខភាពដណ្តើមខ្សែក្រវាត់គោជល់
សប្តាហ៍នេះកំពូលអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក ពូលBត្រៀមចេញដំណើរហើយ ខណៈដែលទស្សនិកជនជាច្រើនដឹងហើយថា នៅក្នុងពូលBនេះ ខ្លាចាស់ ចាន់ សំអាត បានដកបេក្ខភាពចេញ ហើយជំនួសវិញដោយមិត្តរួមក្រុមរបស់គេគឺ ឡុង ឡា។តាមពិតសមត្ថភាពរបស់ ចាន់ សំអាត និង ឡុង ឡា មិនលើសគ្នាប៉ុន្មានទេ តែ ចាន់ សំអាត មានប្រជាប្រិយ៍ភាពលើបន្តិច។ ជាមួយគ្នានេះ បើយោងតាមការសាកសួររបស់ក្រុមការងារ MSR SPORT ... -
ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង រកបាន៣ពិន្ទុក្នុងពូលខ្សែក្រវាត់គោជល់ ( Video)
ឆ្លងកាត់ការប្រកួតម្នាក់១ប្រកួតក្នុងពូល A កាលពីម្សិលមិញ ម៉ឺន មេឃា និង ឈុត សេរីវ៉ាន់ថង រកបាន៣ពិន្ទុដូចគ្នា បន្ទាប់ពីឈ្នះគូប្រកួតរៀងៗខ្លួន ។ កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក វគ្គសន្សំពិន្ទុ ម៉ឺន មេឃា បានយកឈ្នះពិន្ទុ សូត្រ វាសនា ដោយឯកច្ឆ័ន្ទ ៥ ទល់ ០ ក្រោយឆ្លងកាត់ការប្រកួតពេញ៥ទឹក ។ ចំណែកការប្រកួតមួយគូទៀត ... -
លោក ស៊ន អេលីត ប្រាប់មូលហេតុដែល អេលីត ចំរើន ដកបេក្ខភាពចេញពីគោជល់!
ព្រឹត្តិការណ៍ដ៏អស្ចារ្យ គឺជាការប្រកួតក្នុងកម្មវិធី “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី បានប្រមូលកំពូលជើងខ្លាំងចំនួន៨រូបមកប្រកួតដណ្តើមខ្សែក្រវ៉ាត់ ហើយអ្នកឈ្នះក៏ទៅបន្តប្រកួតដណ្តើមខ្សែក្រវ៉ាត់មួយវគ្គទៀតជាមួយ ឃីម បូរ៉ា បានធ្វើអោយអ្នកគាំទ្រមានការភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ។ តែអ្វីដែលស្តាយបំផុតនោះគឺ ការអវត្តមានរបស់កីឡាករ អេលីត ចំរើន! មុនតំបូងខាងស្ថានីយ៍បានបង្ហោះមានវត្តមាន អេលីត ចំរើន ជាបេក្ខភាពប្រកួតប្រជែងផងដែរ តែក្រោយមកក៏អវត្តមានវិញ ដោយចូលជំនួយដោយកីឡាករ សោម វិច្ឆ័យ ។ ក្នុងនោះក៏មានប្រិយ៍មិត្តជាច្រើនមានការងើងឆ្ងល់ចំពោះការដកបេក្ខភាពរបស់ ... -
“អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” ការប្រកួតដ៏ធំ ដើម្បីរង្វាន់កាន់តែធំ ត្រូវបានប្រកាសជាផ្លូវការ!
សន្និសីទសារព័ត៌មានដ៏គួរឱ្យកត់សម្គាល់មួយទៀត ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំង គោជល់ ដែលជាអ្នកជួយឧបត្ថម្ភគាំទ្រកីឡាករគុនខ្មែរដ៏ធំបំផុតមួយ ដើម្បីប្រកាសជាផ្លូវការនូវកម្មវិធីប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀតគឺ “អ្នកតស៊ូគុនខ្មែរគោជល់-កំពូលជើងឯក” កាលពីថ្ងៃទី ២៧ មីនា ២០២១ នៅស្ថានីយ៍ទូរទស្សន៍ ស៊ីអិនស៊ី។ អ្នកគាំទ្រគុនខ្មែរទាំងអស់ ពិតជានៅចាំកម្មវិធីប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” របស់ភេសជ្ជៈប៉ូវកម្លាំងគោជល់ ដែលមានការបែងចែកអ្នកប្រយុទ្ធជាពីរក្រុម ធ្វើការប្រកួតស្វែងរកជើងឯកប្រចាំក្រុមនីមួយៗ រួចជើងឯកទាំងពីរត្រូវប៉ះគ្នាម្តងទៀតដើម្បីក្លាយជា “ជើងឯក” ប្រចាំកម្មវិធី។ ឥឡូវនេះ គោជល់ បានបង្កើតនូវព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយទៀតដែលកាន់តែជក់ចិត្ត កាន់តែរំភើប ជាមួយឆាកប្រយុទ្ធកាន់តែស្រាវស្រួច ... -
ក្លឹបប្រដាល់គុនខ្មែរមួយចំនួនធំចង់សំណូមពរដល់សហព័ន្ធគុនខ្មែរដើម្បីឲ្យកីឡាករបានទទួលចាក់វ៉ាក់សាំងការពារកូវិដ១៩
ប្រិយ៍មិត្តជាច្រើនបានដឹងហើយថា សព្វថ្ងៃនេះវីរុសកូវិដ១៩កំពុងរាតត្បាតជុំវិញពិភពលោក បានធ្វើឲ្យប្រជាពលរដ្ឋនៅលើផែនដីមួយនេះមានការខ្លាចរអាសឹងតែគ្រប់ៗគ្នា ជាក់ស្តែងនៅប្រទេសកម្ពុជាយើងក៏កំពុងតែជួបបញ្ហាជំងឺដ៏កាច់សាហាវមួយនេះដូចគ្នា។ បើនិយាយអំពីកីឡាករគុនខ្មែរវិញ អ្នកខ្លះដោយសារតែមានការខ្លាចឆ្លងនៅជំងឺមួយនេះ មិនហ៊ានមកហ្វឹកហាត់និងឡើងប្រកួតដូចសព្វរាល់ដងនោះទេ ហើយក្លឹបប្រដាល់គុនខ្មែរខ្លះក៏ផ្អាកអោយកូនសិស្សឡើងសង្វៀនប្រកួតដូចគ្នា ដោយសារតែរអានិងជំងឺមួយនេះ។ ដូច្នេះហើយបានជាក្លឹបប្រដាល់គុនខ្មែរមួយចំនួន ដូចជាក្លឹបកងអង្គរក្សរបស់លោកគ្រូ ស៊ន អេលីត ក្លឹបគោព្រៃ ដែលបង្ហាត់ដោយលោកគ្រូ ផាត សូដា និងក្លឹបមួយចំនួនទៀតដែលសុំមិនបញ្ចេញឈ្មោះ សុទ្ធតែមានបំណងចង់សំណូមដល់សហព័ន្ធគុនខ្មែរ ស្នើរសុំដល់រាជរដ្ឋាភិបាល ដើម្បីអនុញ្ញាតអោយអ្នកប្រដាល់គុនខ្មែរទាំងអស់បានទទួលចាក់វ៉ាក់សាំងការពារកូវិដ១៩អោយបានគ្រប់ៗគ្នា ព្រមទាំងបានមកធ្វើការហ្វឹកហាត់ដើម្បីត្រៀមខ្លួនឡើងប្រកួត និងមានថវិកាក្នុងការជួយផ្គត់ផ្គង់ដល់គ្រួសារផងដែរ។ មិនត្រឹមតែក្លឹបប្រដាល់មួយចំនួនដែលយល់ឃើញបែបនេះទេ សូម្បីអ្នកគាំទ្រគុនខ្មែរមួយចំនួនធំក៏យល់ឃើញបែបនេះដូចគ្នា ... -
កក្រើកហើយ ! គោជល់រៀបចំម្ចាស់ខ្សែក្រវាត់មានឱកាសដណ្តើមខ្សែក្រវាត់គ្នា
ក្រោយពីបានបញ្ចប់កម្មវិធីនៃការប្រកួតប្រដាល់គុនខ្មែរ “ជើងឯកប៉ះគ្នា” មិនដល់មួយត្រីមាសផងនៅពេលនេះក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់បានប្រកាសឱ្យដឹងជាផ្លូវការណ៍នូវការប្រកួតប្រដាល់គុនខ្មែរដ៏ថ្មីស្រឡាងមួយទៀតគឺ “អ្នកតស៊ូគុនខ្មែរគោជល់ កំពូលជើងឯក” ។ តើកម្មវវិធីនេះមានភាពខុសប្លែកគ្នាយ៉ាងណាខ្លះពីកម្មវធីមុនៗដែលឧបត្ថម្ភដោយក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគោជល់? ចម្លើយមានដូចតទៅនេះ! តាមរយៈអ្នករៀបចំការប្រកួតប្រដាល់ CBS បានធ្វើការពន្យល់ថាតំបូងគេបានសម្រិតសម្រាំងរកកីឡាករ៨រូបចែកចេញជាពីក្រុមគឺ A និង B។ កីឡាករចំនួន៤រូបក្នុងក្រុមនីមួយៗត្រូវប្រកួតប៉ះគ្នាទៅវិញទៅមកដើម្បីសន្សំពិន្ទុ។ ក្រោយពីក្រុមទាំងពីរធ្វើការប្រកួតចប់រួចរាល់អស់ហើយ គេនឹងរកឃើញជើងខ្លាំង២រូបនៅក្នុងក្រុមនីមួយៗតាមរយៈពិន្ទុសន្សំរបស់ពួកគេ។ នៅជុំបន្ទាប់គឺជាការប្រកួតជម្រុះដែលតម្រូវឱ្យកីឡាករលេខ១ក្រុម A ប្រកួតជាមួយកីឡាករលេខ២ក្រុម B និងកីឡាករលេខ១ក្រុម B ប្រកួតជាមួយកីឡាករលេខ២ក្រុម A។ តាមរយៈលទ្ធផលជ័យជម្នះនៃការប្រកួត២គូខាងលើនេះគេនឹងទទួលបានកីឡាករ២នាក់ដែលបានទទួលជ័យជម្នះនៅវគ្គខ្វែងឡើងទៅប្រកួតវគ្គផ្តាច់ព្រ័ត្រតែម្តង។ ...