ឈឿង ល្វៃ បានការឧបត្ថម្ភច្រើនក្រោយដណ្ដើមបានខ្សែក្រវាត់នៅហុងកុង
កីឡាករគុនខ្មែរ ឈឿង ល្វៃ បានគ្រង ខ្សែក្រវាត់ 1 World Boxing Champion Gold Belt ក្នុងការប្រកួតអន្ដរជាតិ នាទីក្រុងហុងកុង នារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បន្ទាប់ពីយក ឈ្នះ ២ប្រកួតជាប់ៗគ្នា លើកីឡាករថៃ និងអាល្លឺម៉ង់ ។
ក្រោយដណ្ដើមបានជ័យជម្នះយ៉ាងត្រចះត្រចង់នេះ ល្វៃក៏ទទួលបានការឧបត្ថម្ភយ៉ាងច្រើន បូករួមទាំងការជួយពីថ្នាក់ដឹកនាំជាតិទៀតផង។
ខាងក្រោមជាការឧបត្ថម្ភដល់ឈឿង ល្វៃ ៖
🥊សម្តេច ហ៊ុន សែន ( ២០លានរៀល)
🥊អ្នកឧកញ៉ា លាង ម៉េង (១០លានរៀល)
🥊ឧកញ៉ា ស្រី ចាន់ថន (៤លានរៀល)
🥊អ្នកស្រី ទ្រី ដាណា (៤លានរៀល)
🥊HAHA Super Fight (២លានរៀល)
🥊 TJ (២លានរៀល)
🥊ផ្សេងៗទៀត