រឿង សោភ័ណ្ឌ៖ ទឹក២ខ្ញុំចង់វ៉ៃ ស៊ីងមុន្នី អោយដាច់ តែចង់ដាច់ខ្យល់ខ្លួនឯង

រឿង សោភ័ណ្ឌ និង ស៊ីងមុន្នី
ដៃភ្លើងជើងរន្ទះ រឿង សោភ័ណ្ឌ បានយកឈ្នះជើងខ្លាំងចាស់វស្សារបស់ថៃ ស៊ីងមុន្នី នៅទឹកដីខេត្តបាត់ដំបងក្នុងកម្មវិធីអ្នកតស៊ូគោជល់កាលពីថ្ងៃសៅរ៌ទី២៣ ខែកុម្ភះ ។ ការប្រកួតរបស់ពួកគេពិតជាជក់ចិត្តដោយត្រឹមទឹកទី២ រឿង សោភ័ណ្ឌ បានវ៉ៃអោយ ស៊ីងមុន្នី រាប់ចំនួន២ដង ខណៈទឹកទី៣ អ្នកប្រដាល់ថៃបានវ៉ៃអោយ រឿង សោភណ្ឌ័ រាប់វិញម្តង ។ ក្នុងទឹកទី៤និង៥ពួកគេនៅតែបន្តប្តូរកណ្តាប់ដៃគ្នាជាបន្តបន្ទាប់រហូតចប់ការប្រកួតហើយជ័យជម្នះបានទៅ រឿង សោភ័ណ្ឌ ដោយពិន្ទុមិនឯកច្ឆ័ន្ត ៤ ទល់ ១ ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាមួយនឹងជ័យជំនះដ៏អស្ចារ្យនេះផងដែរក៏បានធ្វើឲ្យខាងប្រម៉ូទឺថៃ និង កីឡាករ ស៊ីងមុន្នី ផ្ទាល់មានការអន់ចិត្តចំពោះការដាក់ពិន្ទុរបស់ចៅក្រមខ្មែរ។ រីឯ រឿង សោភ័ណ្ឌ៖ ពិតណាស់ក្នុងទឹកទី២រូបគេពិតជាចង់វ៉ៃផ្តួលឲ្យកីឡាករថៃ ស៊ីងមុន្នី ត្រូវលោកអាជ្ញាកណ្តាលបញ្ឈប់ក្នុងទឹកទី២ ពោលគឺចង់វ៉ៃផ្តាច់តែម្តង តែចង់ដាច់ខ្យល់ខ្លួនឯងវិញ។ ហើយមូលហេតុដែរ រឿង សោភ័ណ្ឌ ចង់វ៉ៃផ្តាច់ក្នុងទឹកទី២នេះ ដោយសារតែកូនសិស្សលោក ឈិន ខ្វៃចៃ រូបនេះចង់ឲ្យផ្ទុយពីសំដី ស៊ីងមុន្នី ដោយមិនដែលប្រកួតចាញ់អ្នកប្រដាល់ចេះតែមួយច្រក ម្លោះហើយទើបរូបនេះព្យាយាមប្រើតែដៃដើម្បីវ៉ៃឲ្យ ស៊ីមុន្នី សន្លប់ តែកីឡាកររូបនេះរឹងណាស់ហើយពិតជាពូកែផងដែរ នេះបើយោងតាមសំដីរបស់ រឿង សោភ័ណ្ឌ និយាយសំណេះសំណាលជាមួយលោក ស៊ីថូ ណាថាន់ ក្រោយចប់ការប្រកួតនៅលើឆាក៕
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$