Mikel Arteta ជេរប្រមាថទៅលើក្រុមគ្រួសាររបស់គ្រូបង្វឹក Porto លោក Sergio Conceicao ក្នុងជំនួប UCL
គ្រូបង្វឹកក្រុម Porto, Sergio Conceicao បានចោទប្រកាន់ Mikel Arteta ថាបានប្រមាថគ្រួសាររបស់គាត់អំឡុងពេលជំនួប UCL កាលពីយប់មិញ។
David Raya បានក្លាយជាវីរបុរសរបស់ Arsenal ខណៈដែលពួកគេបានកក់កៅអីឡើងទៅវគ្គ 8 ក្រុមចុងក្រោយជាលើកដំបូងចាប់តាំងពីឆ្នាំ 2010 ដោយបានសង្គ្រោះបាល់ប៉េណាល់ទីពីរដងបន្ទាប់ពីបញ្ចប់វគ្គ ១៥នាទីពីដង។ ប៉ុន្តែការប្រកួតនេះត្រូវបានរំខានដោយការប៉ះទង្គិចគ្នារវាងកីឡាករទាំងពីរក្រុមខណៈដែលអ្នក Arteta និង Conceicao បានឈ្លោះគ្នាដោយក្តៅគគុកបន្ទាប់ពីអាជ្ញាកណ្តាលផ្លុំបញ្ចប់ការប្រកួត។
លោក Sergio Conceicao: “អ្វីដែល Arteta បាននិយាយទៅកាន់ខ្ញុំគឺជាភាសាអេស្ប៉ាញ ដែលនោះគឺជាពាក្យជេរប្រមាថមកកាន់គ្រួសាររបស់ខ្ញុំ។” Arteta បានបដិសេធការចោទប្រកាន់របស់លោកគ្រូ Sergio Conceicao ដោយប្រភពផ្លូវការរបស់ក្លឹប Arsenal បង្ហាញថា Arteta មិនបាននិយាយអ្វីអំពីគ្រួសាររបស់គាត់ទេ។
គ្រូបង្វឹកទាំងពីរទទួលបានកាតលឿងម្នាក់មួយក្នុងការប៉ះទង្គិចមួយនេះហើយពីរនាក់គាត់ក៏បានឈ្លោះគ្នាម្តងដែរកាលពីជើងទីមួយ។ កាលពីជើងទីមួយ Arteta បានរិះគន់ស្ទីលលេងរបស់ Porto ដោយនិយាយថាពួកគេបានបង្កើតទម្រង់ “ចតឡានក្រុង” និង “គ្មានយុទ្ធសាស្ត្រក្នុងការលេង” ។ ក្រោយមក Conceicao បានវាយបកវិញដោយនិយាយថា “វាគ្រាន់ជាការបញ្ចេញមតិរបស់គាត់ប៉ុណ្ណោះ។”
ឈានចូលជើងទីពីរនៅទឹកដី Emirates ក្រុមកាំភ្លើងធំបានតាមពីក្រោយក្នុងលទ្ធផលសរុប 1-0។ ពួកគេអាចបំបែកភាពជាប់គាំងដោយកីឡាករសញ្ជាតិបែលហ្ស៊ិក Trossard ស៊ុតបាល់បញ្ចូលទីយ៉ាងល្អ។ ក្រុមរបស់ Arteta មិនអាចរកវិធីស៊ុតបញ្ចូលទីទៀតបានដែលធ្វើឲ្យក្រុមទាំងពីរឈានទៅដល់ម៉ោងបន្ថែមនិងវគ្គបាល់កាត់សេចក្តី១១ម៉ែត្រ។
Raya បានសង្គ្រោះបាល់របស់ Wendell និង Galeno ផងដែរ ដោយធានាថាក្រុមរបស់គាត់បានឈានទៅដល់វគ្គ៨ក្រុមចុងក្រោយ នៃការប្រកួតជាលើកដំបូងក្នុងរយៈពេល 14 ឆ្នាំ។