
លោក Erik Ten Hag ថាកីឡាករ២នាក់នេះគឺហាមប៉ះដាច់ខាតចាប់ពីពេលនេះ
ក្បាលម៉ាសុីនរបស់ Man United លោក Erik Ten Hag បានចេញមុខមកការពារកីឡាករ២រូបដែលអាចនិយាយបានថាស្ថិតនៅគម្រោងរបស់លោកសំខាន់បំផុតនារដូវកាលនេះ ។
តួរយ៉ាងឆ្លងកាត់ការដឹកនាំលេងប៉ុន្មានប្រកួតនេះលោកបានឃើញថា Martial ជាកីឡាករដែលមិនអាចខ្វះបានសម្រាប់លោកនាពេលនេះខណៈដែរ Van De Beek នៅជាតួអង្គសំខាន់បើទោះជាលោកខកខានដឹកនាំគេនៅរយៈចុងក្រោយក៏ដោយ ។
ការប្រកួតមិត្តភាពមុនបើរដូវកាលនេះយើងពិតជាមិនអាចប្រកែកបានទេថាកីឡាករបារាំង Anthony Martial ជាកម្លាំងសំខាន់និងលេចធ្លោរជាងគេនៅតំបន់ប្រយុទ្ធបន្ទាប់ពីការរកគ្រាប់បាល់រាល់ការប្រកួតនេះជាទម្រង់ដែលអាចទាក់ចិត្តគ្រូបង្វឹកបាន៕