សូត្រ វាសនា នឹងប្ដូរវាយគីឡូ៦៣កន្លះក្រោយចប់ខ្សែក្រវាត់នៅថោន
អ្នកប្រដាល់គុនខ្មែរវ័យក្មេង សូត្រ វាសនា បង្ហើបថា ខ្លួននឹងប្ដូរទៅប្រកួតក្នុងប្រភេទទម្ងន់៦៣គីឡូក្រាម៥០០ បន្ទាប់ពីបានបញ្ចប់យុទ្ធនាការដណ្ដើមខ្សែក្រវាត់ទម្ងន់៦០គីឡូក្រាមនៅសង្វៀនថោននាពេលថ្មីៗកន្លងទៅ។
ប្អូនប្រុសលោកមេទ័ពទទូចថា មានលំបាកក្នុងការប្រកួតទម្ងន់៦០គីឡូក្រាមនាពេលបច្ចុប្បន្ន ព្រោះត្រូវសម្រកទម្ងន់ច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំង។ ជាក់ស្ដែង គេបានប្រកួតចាញ់ ឈុត សេរីវណ្ណថង របូតឱកាសដណ្ដើមខ្សែក្រវាត់មាស អមដោយទឹកប្រាក់១ម៉ឺនដុល្លារអាមេរិក។
វាសនា បន្តថា គេក៏ត្រូវបានដាក់ឈ្មោះចូលប្រកួតដណ្ដើមខ្សែក្រវាត់ទម្ងន់ថ្មីនេះដែរ។
គួរដឹងដែរថា សូត្រ វាសនា បានប្រកួតចាញ់ពិន្ទុឈុត សេរីវណ្ណថង ដោយពិន្ទុ។ មុនឡើងដល់វគ្គផ្ដាច់ព្រ័ត្រនេះ វាសនាបានទម្លាក់ជើងខ្លាំងអេលីត ចំរើន៕