
កីឡាករ-កីឡាការិនីជម្រេីសជាតិប្រដាល់សកលកម្ពុជាចេញទៅហាត់នៅជប៉ុន
សហព័ន្ធប្រដាល់សកលកម្ពុជានឹងបញ្ចូនកីឡាករ-កីឡាការិនីជម្រេីសជាតិប្រដាល់សកលចំនួន ៣រូប ទៅហ្វឹកហាត់នៅក្លឹបប្រដាល់សកលអាជីព ក្នុងប្រទេសជប៉ុនដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹតិ្តការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ ដែលរៀបចំឡើងក្នុងអំឡុងខែធ្នូ ខាងមុខនេះនាប្រទេសហ្វីលីពីន ។

នៅ ស្រីពៅ និង វី ស្រីខួច
កីឡាករសកលដែលបញ្ចូនទៅមាន ណាត សៀកនិក និងកីឡាការិនីចំនួនពីរនាក់រួមមាន នៅ ស្រីពៅ និង វី ស្រីខួច ដោយហ្វឹកហាត់ធ្វើឡើងចាប់ពីថ្ងៃ០៩ ខែកញ្ញា រហូតដល់ ថ្ងៃ៣០ ខែវិច្ឆិកា មុនចេញប្រកួតកីឡាសុីហ្គេម លេីកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ។

ពេជ្រ ម្ទេសខ្មាំង