ស្ថាបនិក One ដាក់លុយ១០០លានបង្កើតកម្មវិធី “ONE Lumpinee” ផ្សាយជុំវិញពិភពលោក១៥៤ប្រទេស
កាលពីម្សិលមិញ លោក Chatri Sityodtong ស្ថាបនិកកម្មវិធីប្រដាល់ចម្រុះ One Champions បានធ្វើសន្និសិទបើកកម្មវិធី Muay Thai ថ្មីដែលមានឈ្មោះថា “ONE Lumpinee” បន្ទាប់ពីទទួលបានការសហការជាមួយថ្នាក់ដឹកនាំរបស់ប្រទេសថៃ។
បុរសវ័យ៥០ឆ្នាំប្លាយបានប្រកាស នេះទម្លាក់លុយដ៏ច្រើនលើសលុបចំនួន១០០លានដុល្លាសហរដ្ឋអាមេរិក ដើម្បីវិនិយោគលើកម្មវិធីថ្មីមួយនេះ ហើយជាពិសេសគឺធ្វើការផ្សព្វផ្សាយទៅជុំវិញពិភពលោកដែលមានចំនួន១៥៤ប្រទេសថែមទៀតផង។
គួរឱ្យដឹងថា ក្រោយពីទទួលបានការគាំទ្រនិងសហការពីសំណាក់ថ្នាក់ដឹកនាំរបស់ប្រទេសថៃ កម្មវិធី “ONE Lumpinee” នឹងចាប់ផ្តើមបើកទំព័រថ្មីរបស់ខ្លួននៅខែមករា ឆ្នាំ២០២៣ ដែលមានសង្វៀនប្រកួតនៅទីក្រុងបាំងកក ប្រទេសថៃ ដោយមានការប្រកួតចំនួន៥២ដងក្នុង១ឆ្នាំ។