រឿង សោភ័ណ្ឌ បង្ហើបបញ្ហាអាចឈប់ពីគុនខ្មែរ
បងប្អូនប្រហែលបានដឹងរួចមកហើយ ទាក់ទងទៅនឹងការបញ្ចេញសារលើបណ្ដាញសង្គមរបស់ជើងខ្លាំងគុនខ្មែរ រឿង សោភ័ណ្ឌ ដែលហាក់បីដូចជាកំពុងជួបញ្ហាសុខភាព ក្នុងការរារាំងរូបគេប្រឡូកក្នុងវិស័យគុនខ្មែរបន្តទៀត ។
ប្រាប់ក្រុមការងារ MSR SPORTS ដៃភ្លើងជើងរន្ទះ បង្ហើបថា ខ្ញុំពិតជាអាចឈប់មែន ព្រោះរាល់ថ្ងៃកំពុង ព្យាបាលជំងឺដុសសាច់ច្រមុះ និង បំពង់ក រួមទាំងបញ្ហាសុខភាពខ្លះៗទៀត ។ ម្ចាស់ខ្សែក្រវាត់៨គ្រឿង បន្ថែមថា មិនចង់ឈប់ទេ ដោយរាល់ថ្ងៃកំពុងប្រឹងប្រែងព្យាបាលអោយជា១០០ភាគរយឡើងវិញ ទោះបីត្រូវចំណាយច្រើន ក៏ខិតខំលក់របស់របរដែលខំសន្សំដើម្បីព្យាបាលដែរ ហើយក៏ជួបការលំបាកដែរ ព្រោះមិនបានឡើងប្រកួតយូរដែរ ណាមួយគ្រួសារពឹងផ្អែកលើការប្រកួតរបស់ខ្ញុំ ប៉ុន្តែបើព្យាបាលហើយ នៅតែមិនអាចប្រកួតបានមានតែបោះបង់ហើយ ។
សូមបញ្ជាក់ថា រឿង សោភ័ណ្ឌ បានខកខានការប្រកួតជាង១ខែមកហើយ ពោលចាប់តាំងពីផ្តួល វង្ស វិឆ័យ អោយសន្លប់មក ដោយសារបញ្ហាសុខភាព និងពិបាករកដៃគូប្រកួត ក្នុងអំឡុងកូវីដ១៩ នេះ ៕