
អតីតកីឡាករ Chelsea និយាយថាលោក Abramovich រារាំងខ្លួនមិនអោយចូលរួមជាមួយ Spurs
(BC-99)
អតីតខ្សែប្រយុទ្ធក្រុម Chelsea លោក Carlton Cole បានបង្ហើបថាម្ចាស់ក្លិបតោខៀវលោក Roman Abramovich បានរារាំងមិនអោយរូបគេផ្លាស់ទៅកាន់ក្រុម Tottenham ឡើយ។
Cole បានប្រាប់ Talksport ថា “ខ្ញុំស្ទើរតែចូលរួមជាមួយ Spurs ទៅហើយ។ ហើយខ្ញុំបានធ្វើការពិនិត្យសុខភាពរួចរាល់ផងដែរ។តែលោក Roman Abramovich បានហៅឱ្យខ្ញុំត្រឡប់មកវិញ ហើយនិយាយថាខ្ញុំមិនអាចចូលរួមជាមួយពួកគេទេ។ គាត់បាននិយាយថាអ្នកមិនអាចទៅ Spurs ទេខ្ញុំមិនធ្វើជំនួញជាមួយពួកគេទេ”។
Cole បានប្រាប់អោយដឹងទៀតលោក Abramovich សុខចិត្តជ្រើសរើសក្លឹប CSKA Moscow ឬក្លឹបណាក៏បានឱ្យរូបគេកុំឱ្យទៅ Tottenham Hot Spur។ តាមពិតទៅក្រុមទាំងពីរគឺជាគូប្រជែងដ៏ជូរចត់ផងដែរនៅរាជធានី London ចក្រភពអង់គ្លេស ដែលជារឿយៗគេបានឃើញការឈ្លោះគ្នាឈានដល់ការប្រើហឹង្សាររវាងក្រុមអ្នកគាំទ្រទាំងសងខាងផងដែរ។
គួរបញ្ជាក់ដែរថាកីឡាករតែម្នាក់គត់ដែលផ្លាស់ប្តូរពី Chelsea ទៅ Tottenham ចាប់តាំងពីឆ្នាំ ២០០៣ គឺអ្នកចាំទី Carlo Cudicini ដែលបានចាកចេញដោយមិនមានថ្លៃផ្ទេរកាលពីឆ្នាំ ២០០៩ ។