ប្រវត្តិគូប្រកួត ចាន់ រតនា នៅ One ទើបចាញ់១ម្តង ខណៈឆ្នាំ២០១៩ ផ្តួលគូប្រកួតសន្លប់ទាំងអស់
Xie Wei ជាអ្នកប្រដាល់ MMA ជនជាតិចិន មានប្រវត្តិប្រកួតនៅ One Championship មិនធម្មតានោះទេ ដោយការប្រកួត ៦ដងនៅស្ថាប័នធំនេះរូបគេទើបចាញ់១ប្រកួតតែប៉ុណ្ណោះ ខណៈរួបគេត្រូវប៉ះជើងខ្លាំងរបស់កម្ពុជា ចាន់ រតនា នៅថ្ងៃ សុក្រ ទី ១៨ ខែ ធ្នូ ឆ្នាំ ២០២០ ខាងមុខនេះ នាប្រទេសសិង្ហបុរី ក្នុងព្រឹត្តិការណ៍ Collision Course សង្វៀន Indoor Stadium គូទី២ ចាប់ពីម៉ោង ៧:៣០ នាទីយប់ ។
Xie Wei មានរហ័សនាមថា The Hunter ចូលប្រឡូកនៅសង្វៀន One Championship នៅក្នុងឆ្នាំ ២០១៩ ដោយពេញ១ឆ្នាំ ២០១៩ រូបគេបានចេញប្រកួតចំនួន៥ដង មិនចាញ់សោះ ក្នុងនោះផ្តួលដៃគូប្រកួតមិនចប់ទឹកទាំង៥ប្រកួត ។
- ផ្តួលកីឡាករ Zelang Zhaxi ទឹកទី៣ នៅ One Championship – One Hero Series January ខែ មករា ២០១៩
- ផ្តួលកីឡាករ Fuchong Yang ទឹកទី ២ នៅ One Championship – One Hero Series April ខែ មេសា ឆ្នាំ ២០១៩
- ផ្តួលកីឡាករ Deligerihu Liu ទឹកទី១ នៅ One Championship – One Hero Series June ខែ មិថុនា ឆ្នាំ ២០១៩
- ផ្តួលកីឡាករ Jinbo Zou ទឹកទី១ នៅ One Championship – One Hero Series September ខែ កញ្ញា ឆ្នាំ ២០១៩
- ផ្តួលកីឡាករ Rockie Bactol ទឹកទី១ នៅ One Championship – One Warrior Series ខែ ធ្នូ ឆ្នាំ ២០១៩
សម្រាប់ការប្រកួតក្នុងឆ្នាំ ២០២០ កីឡាករវ័យ ២៤ ឆ្នាំរូបនេះទើបចេញប្រកួតបាន១ប្រកួតតែប៉ុណ្ណោះ ដោយចាញ់ពិន្ទុកីឡាករ DANNY KINGAD ដែលជាជើងខ្លាំងរបស់ហ្វីលីភីន នៅព្រឹត្តិការណ៍ One Championship នាទីក្រុង ម៉ានីល ប្រទេស ហ្វីលីពីន ។
ចំណែក ចាន់ រតនា ដែលជាអ្នកប្រយុទ្ធរបស់កម្ពុជាវិញមានប្រវត្តិប្រកួតនៅព្រឹត្តិការណ៍ One Championship ចំនួន ៩ ដង ដោយក្នុងនោះឈ្នះ ៦ ដង និងចាញ់ ៣ ដង ខណៈការប្រកួត ៣ដង ចុងក្រោយមិនទាន់ចាញ់នោះទេ ដោយឈ្នះ កីឡាករ Abrou Fernandes និង Rudy Agustian ក្នុងទឹកទី២ ខណៈចុងក្រោយឈ្នះពិន្ទុកីឡាករគុយបា Gustavo Balart ដោយពិន្ទុ នៅទីក្រុង បាងកក ប្រទេសថៃ ៕