ឧកញ៉ា ស្រី ចាន់ថន ជួបនាយកវិទ្យាល័យព្រះស៊ីសុវត្ថិនិយាយពីការបញ្ជ្រាបគុនខ្មែរតាមសាលា
លោកឧកញ៉ា ស្រី ចាន់ថន បានបង្ហោះរូបភាពពីជំនួបជាមួយលោក មូល ស៊ុយហេង នាយកវិទ្យាល័យព្រះស៊ីសុវត្ថិដើម្បីពិភាក្សាជុំវិញផែនការបញ្ជ្រាបគុនខ្មែរតាមសាលារៀន។
លោកឧកញ៉ា ស្រី ចាន់ថន បានរៀបរាប់បែបនេះ “៖ (គុនខ្មែរ បញ្ជ្រាប តាមសាលារៀន)🇰🇭🤝❤️💪🏾
ជាដំណឹងល្អមួយសម្រាប់ការផ្សព្វផ្សាយគុនខ្មែរ ដែលមានការបញ្ជ្រាបចូលតាមសាលារៀន ដើម្បីឱ្យប្អូនៗ សិស្សានុសិស្សបានដឹងបានយល់អំពីក្បាច់គុន ដូនតាខ្មែរយើងដែលបានបន្សល់ទុករាប់ពាន់ឆ្នាំមកហើយនោះ។ ដោយថ្ងៃនេះខ្ញុំបាទបានមកជួបជជែកពិភាក្សាជាមួយលោកនាយកសាលាធំ ស៊ី សុវត្ថិ ដោយផ្ទាល់ ក្រោយការពិភាក្សាត្រូវបានបញ្ចប់ យើងទទួលបានលទ្ធផលជាទីគាប់ចិត្តគឺបានព្រមព្រៀងគ្នារួចហើយថាបង្កើត(កម្មពិធីហ្វឹកហាត់គុនខ្មែរ)ជាជំហានដំបូងនៅលាលារៀន ស៊ី សុវត្ថិ នៅដើម ខែ កក្កដា ឆ្នាំ២០២៤នេះ សង្ឃឹមថាពុកម៉ែបងប្អូន និង អនុញ្ញាតឱ្យកូនៗហ្វឹកហាត់គុនខ្មែរថែ អត្តសញ្ញាណជាតិយើងទាំងអស់គ្នា។”