អត្តពលិកអូឡាំពិកចិនទទួលបានការបណ្ដុះបណ្ដាលពី UFC
ស្ថាប័នគុនចម្រុះ Ultimate Fighting Championship (UFC) នឹងជួយបណ្តុះបណ្តាលអត្តពលិកអូឡាំពិកចិនក្នុងដំណើរឆ្ពោះទៅព្រឹត្តិការណ៍អូឡាំពិកក្រុងតូក្យូ ២០២១ ក៏ដូចជាអូឡាំពិករដូវរងានៅក្រុងប៉េកាំងឆ្នាំ ២០២២។
ស្ថាប័នក្បាច់គុនចម្រុះធំបំផុតនៅលើពិភពលោក UFC បានឈានដល់កិច្ចព្រមព្រៀងច្រើនឆ្នាំជាមួយគណៈកម្មាធិការអូឡាំពិកចិនដែលអនុញ្ញាតអត្តពលិកឆ្នើមរបស់ប្រទេសនេះហ្វឹកហាត់ជាមួយអ្នកជំនាញ UFC ។
ចាប់តាំងពីការបើកដំណើរការមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនៅសៀងហៃកាលពីឆ្នាំមុន អ្នកប្រយុទ្ធក្បាច់គុនចម្រុះដ៏ឆ្នើម ៗ របស់ចិនបានទៅហ្វឹកហាត់នៅទីនោះរួមបញ្ចូលទាំងជើងឯក UFC លោក Zhang Weili ។
អត្តពលិកចិនក្នុងវិស័យកីឡាជាច្រើនដូចជាហែលទឹក, ជិះកង់, ជិះស្គីលើទឹកកក និងអត្តពលកម្ម បាននិងកំពុងធ្វើការជាមួយ UFC អស់រយៈពេល ១៨ ខែមកហើយ។
អត្តពលិកទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ពីភាពរឹងមាំ, ការរាងកាយនិងអាហារូបត្ថម្ភ។
លោក Kevin Chang អនុប្រធាន UFC ប្រចាំតំបន់ប៉ាស៊ីហ្វិកបានបង្ហាញមោទកភាពដែលបានចាប់ដៃជាមួយគណៈកម្មាធិការជាតិអូឡាំពិកចិន និងជាធនធានមានតម្លៃសម្រាប់អត្តពលិក។ UFC បានសាងសង់រចនាសម្ព័ន្ធនៅសៀងហៃដើម្បីបង្ហាញពីការប្ដេជ្ញាចិត្តជួយអត្តពលិកឆ្នើមៗចិនដើម្បីអភិវឌ្ឍជំនាញរបស់ពួកគេ៕