Mbappe ប្ដឹង PSG រឿងមិនបើកប្រាក់ខែ
Kylian Mbappe បានដាក់ពាក្យបណ្ដឹងប្រឆាំងទៅនឹង Paris Saint Germain ដែលមិនបានបើកប្រាក់ខែ និងប្រាក់បន្ថែមដែលមានសរុប១០០លានអឺរ៉ូដល់រូបគេ។
LFP កំណត់ថាក្លឹបទាំងអស់នៅក្នុងប្រព័ន្ធលីគអាជីពរបស់បារាំងត្រូវតែបើកប្រាក់បៀវត្សរ៍របស់កីឡាករមុនថ្ងៃចុងក្រោយប្រចាំខែ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមប្រឹក្សាភិបាលរបស់ PSG មិនទាន់បានបើកប្រាក់ឈ្នួលខែមេសា និងឧសភា របស់ Mbappe នៅឡើយទេ បន្ទាប់ពីព័ត៌មានអំពីការចាកចេញរបស់ខ្សែប្រយុទ្ធនៅរដូវក្តៅឆ្នាំ ២០២៤ ត្រូវបានប្រកាស៕