អាវយ័ន្តដែលកីឡាករថៃពាក់នោះគឺមិនត្រឹមត្រូវទេ ទាំងនេះគឺជាអាវយ័ន្តពិតរបស់ខ្មែរយើង
គុនខ្មែរ គឺជាក្បាច់គុនដែលបុព្វបុរសដូនតាខ្មែរបានបន្សល់ទុករាប់ពាន់ឆ្នាំ ហើយក្បាច់គុនទាំងនេះក៏ជាយុទ្ធគុនសម្រាប់ទុកដល់កូនចៅជំនាន់ក្រោយប្រយុទ្ធការពារទឹកដីពីពួកឈ្លានពានជាតិសាសន៍នានា។ គុនខ្មែរ ក៏ជាមរតកព្រលឹងវប្បធម៍ជាតិខ្មែរ ដូច្នេះហើយបានតាំងពីសម័យដើមរហូតមកដល់បច្ចុប្បន្ននេះ តែងតែមានជាតិសាសន៍នានាមានបំណងចង់បានទឹកដីដែលមានអរិយក្សធម៍ដ៏សំបូរបែបនេះ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
ជាក់ស្តែង កាលពីប៉ុន្មានថ្ងៃមុនក្នុងកម្មវិធី One Champions បានធ្វើឲ្យបងប្អូនកម្ពុជាមានប្រតិកម្មមិនសប្បាយចិត្ត ដែលឃើញកីឡាករថៃពាក់អាវយ័ន្តដែលធ្លាប់តែជារបស់ខ្មែរ យកទៅបង្ហាញពិភពលោកឲ្យឃើញថា នេះគឺជារបស់គេ។ តែផ្ទុយមកវិញ បើយោងតាម Facebook ដែលមានឈ្មោះថា៖ អ្នកអភិរក្ស វត្ថុស័កសិទ្ធ កេរ៍ដូនតាខ្មែរ គាត់និយាយប្រាប់ MSR តាមសារអេឡិចត្រូនិចយ៉ាងដូច្នេះថា៖ អាវយ័ន្តនេះគឺថៃធ្វើមិនត្រូវតាមក្បួនឡើយ ពោលគឺគ្រាន់តែពាក់ឡើងកម្មវិធីបង្អូតពិភពលោកថាជារបស់គេតែប៉ុណ្ណោះ ផ្ទុយមកវិញគឺខុសក្បួនតម្រាលទាំងស្រុង អាវយ័ន្តពិតគឺសរសេរចេញពីដៃ មិនមែនចម្លងពុម្ពដូចថៃនោះទេ ហើយលោកក៏ឈឺចាប់ដែរ ដោយឃើញជាតិសាសន៍ដ៏ទៃយកវាទៅបោកបញ្ចោតគេបែបនេះ។ អ្នកអភិរក្ស វត្ថុស័កសិទ្ធ កេរ៍ដូនតាខ្មែរ ក៏បាននិយាយប្រាប់បន្ថែមទៀតថា គាត់មានគ្រូម្នាក់(សូមមិនបញ្ចេញឈ្មោះ) ដែលមានទីតាំងនៅម្តុំថ្នល់ទទឹងខេត្តកំពង់ស្ពឺ ដែលមានជំនាញធ្វើយ័ន្តពូកែស័ក្តសិទ្ធ សូម្បីតែលោកសង្ឃជាច្រើនអង្គដែលគង់នៅវត្តក្នុងរាជធានីភ្នំពេញ ក៏ធ្លាប់ទៅពឹងគ្រូរបស់លោកធ្វើយ័ន្តឲ្យដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
អាវដែលលោកនាក់ឃើញនៅខាងលើនេះ គឺជាប្រភេទអាវយ័ន្តសម្រាប់ឲ្យទ័ព ក៏ដូចជាមេទ័ពពាក់ចេញទៅច្បាំង ហើយកីឡាករក៏អាចពាក់ទៅប្រយុទ្ធនៅលើសង្វៀនបានដូចគ្នា អាវមួយនេះមិនមែនគូរតែ១ថ្ងៃ២ថ្ងៃបានពាក់នោះទេ ពោលគឺចំណាយពេលគូរជាច្រើនខែទំរាំរួចរាល់។ អ្នកអភិរក្ស វត្ថុស័កសិទ្ធ កេរ៍ដូនតាខ្មែរ គាត់បានបញ្ជាក់ទៀតថា គាត់នឹងចំណាយថវិកាផ្ទាល់ខ្លួនដើម្បីធ្វើអាវនេះដល់កីឡាករគុនខ្មែរណា ដែលចេញទៅប្រកួតនៅក្រៅស្រុកក្នុងកម្មវិធីធំៗ ដោយលោកចង់បង្ហាញពិភពលោកថា នេះគឺជារបស់ខ្មែរ មិនមែនរបស់ជាតិសាសន៍ដ៏ទៃនោះឡើយ។
ក្រៅពីនោះ បើយោងតាម Page ដែលមានឈ្មោះថា សាក់យ័ន្រ្តបុរាណខ្មែរ ថែរក្សារបស់ដូនតាខ្មែរយើង ក៏មានប្រតិកម្មរឿងនេះដូចគ្នា ដោយបានសរសេរថា៖ ខ្ញុំបានឃើញបងប្អូនខ្មែរស៊ែររឿងអាវយ័ន្តដែលសៀមពាក់ តាមពិតខ្ញុំគូរអាវយ័ន្តនេះមិនក្រោម៣០០០ពាន់អាវយ័ន្តទេ តាំងពីឆ្នាំ២០០៩មកម្លេះ ហើយអ្នកដែលមកជាវអាវយ័ន្តនេះ មានខ្មែរប្រហែល៥០០នាក់ ភាគច្រើននាក់ក្នុងខេត្តបាត់ដំបង តែជាង២០០០អាវទៀត គឺជាជនជាតិសៀមជាអ្នកមកជាវ តើសង្ឃឹមអី បើខ្មែរមិនឲ្យតម្លៃវប្បធម៍ខ្លួនឯងផងនោះ នេះគឺជារឿងពិតសម្រាប់អ្នកខេត្តបាត់ដំបង អភិរក្សយ័ន្តផ្ទាល់៕