Gareth Southgate បញ្ជាក់ថាការរិះគន់របស់អ្នកគាំទ្រធ្វើឲ្យកីឡាករបាក់ទឹកចិត្ត
ក្រុមតោកំណាចអង់គ្លេសបានបញ្ចប់នៅលើកំពូលតារាងក្នុងពូល C បន្ទាប់ពីពួកគេត្រូវបញ្ចប់ក្នុងលទ្ធផលស្មើគ្នាជាមួយស្លូវេនីក្នុងទីក្រុងកូឡូញកាលពីយប់មិញ។|
សម្លេងស្រែកដោយការមិនពេញចិត្តរបស់អ្នកគាំទ្រអង់គ្លេសត្រូវបានលឺឡើងបន្ទាប់ពីបញ្ចប់ការប្រកួតតែទោះជាយ៉ាងណាការស្មើគឺគ្រប់គ្រាន់សម្រាប់ស្លូវេនីផងដែរដើម្បីឈានទៅវគ្គបន្តនៅចំណាត់ថ្នាក់លេខ3 ជាមួយនឹងចំណាត់ថ្នាក់លេខ2 ដាណឺម៉ាក។ ក្រុមអង់គ្លេសនឹងត្រូវរងចាំរហូតដល់ថ្ងៃពុធដើម្បីដឹងច្បាស់ថាគូប្រកួតវគ្គ16 ក្រុមចុងក្រោយរបស់ពួកគេ ខណៈដែលប្រទេសហូឡង់ ឬក្រុមចំណាត់ថ្នាក់លេខ3 ក្នុងពូល E រងចាំនៅចុងសប្តាហ៍។
នៅពេលត្រូវបានសួរអំពីប្រតិកម្មខឹងសម្បារពីអ្នកគាំទ្រអ្នកចាត់ការសញ្ជាតិអង់គ្លេស លោក Southgate បាននិយាយថា “ខ្ញុំយល់អំពីរឿងនេះ។ ប៉ុន្តែវាកំពុងបង្កើតបរិយាកាសមិនប្រក្រតីក្នុងការធ្វើប្រតិបត្តិការរបស់ពួកយើង។ ខ្ញុំមិនបានឃើញក្រុមណាផ្សេងទៀតមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងទទួលបានភាពស្រដៀងគ្នានោះទេ»។ គាត់បានបន្ថែមថា៖ «ខ្ញុំយល់ពីប្រតិកម្មមួយចំនួន ប៉ុន្តែវាជាបរិយាកាសចម្លែកមួយដែលអាចធ្វើឲ្យកីឡាករបាក់ទឹកចិត្ត»។|