អ្នកចាំទី អាឡិច យូ ចូលហាត់នៅក្លិបដើមវិញក្នុងប្រទេសបារាំង
បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក អ្នកចាំទី អាឡិច យូ បានចូលហ្វឹកហាត់នៅក្រុមដើមរបស់ខ្លួនវិញហើយ គឺ Toulouse FC ក្រុម B។
កូនខ្មែរកាត់ថៃខាងលើបានចេញពីកម្ពុជាទៅរស់នៅប្រទេសបារាំងវិញមួយរយៈធំមកហើយ និងក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង កាលឆ្នាំ២០២១។
អតីតអ្នកចាំទីភ្នំពេញក្រោន, បឹងកេត និងព្រះខ័នរាជស្វាយរៀង ថ្លែងថា ការចូលមកហ្វឹកហាត់នេះក្នុងន័យពង្រឹងកាយសម្បទា ហើយដំណើរការបាន៣ខែមកហើយ។
គួរដឹងដែរថា អាឡិច យូ បានមកប្រកបអាជីពនៅកម្ពុជាដំបូងក្នុងឆ្នាំ២០១៨ ជាមួយភ្នំពេញក្រោន បន្តដោយបឹងកេតនៅឆ្នាំ២០១៩ និងព្រះខ័នរាជស្វាយរៀង ឆ្នាំ២០២១៕