ឆេង ម៉េង ដកខ្លួនពីជម្រើសជាតិ
ប្រភពស្និទ្ធមួយបានឲ្យដឹងថា ខ្សែការពារ ឆេង ម៉េង មិនអាចចូលរួមជួយជម្រើសជាតិកម្ពុជា បាន ដកខ្លួនពីគម្រោងត្រៀមប្រមូលផ្ដុំសម្រាប់ការប្រកួតមិត្តភាពជាមួយបង់ក្លាដែសនៅថ្ងៃទី២២ ខែកញ្ញា ខាងមុខនេះហើយ ដោយសាររបួសជង្គង់។
ប៉ុន្តែគេ មិនទាន់ឃើញមានការប្រកាសជាផ្លូវការពីសហព័ន្ធកីឡាបាល់ទាត់ជាតិកម្ពុជានៅឡើយទេ។ ការដកខ្លួននេះទំនងក៏មានកីឡាករបន្តបន្ទាប់ទៀតខ្លះដែរ ដោយសារតែបញ្ហាស្រដៀងគ្នានេះ។
គួរដឹងដែរថា ក្រុមធំជម្រើសជាតិកម្ពុជា នឹងប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នានៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា៕