កីឡាករ U23 សិង្ហបុរី៣នាក់តេស្ដវិជ្ជមានកូវីដ១៩
ក្រុមបាល់ទាត់ជម្រើសជាតិសិង្ហបុរីអាយុក្រោម២៣ឆ្នាំបានជួបប្រទះបញ្ហាឈឺក្បាលមួយមុនការប្រកួតតទល់ជម្រើសជាតិថៃ ក្នុងព្រឹត្តិការណ៍ AFF U23 Championship 2022 នៅថ្ងៃពុធ ទី១៦ ខែកុម្ភៈ នេះ ក្រោយកីឡាករ៣រូបរបស់ខ្លួនតេស្ដឃើញកូវីដ១៩។
សិង្ហបុរីបានបញ្ជូនកីឡាករ២៩នាក់ចូលរួមការប្រកួតនៅកម្ពុជា។ ប៉ុន្តែមុនមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កីឡាករ៤នាក់បានតេស្ដវិជ្ជមានដែរ។ ដូច្នេះពួកគេនៅសល់កីឡាករតែ២៤នាក់ប៉ុណ្ណោះ ហើយឥឡូវវិជ្ជមាន៣នាក់ទៀតទៅហើយ។
សិង្ហបុរី និងថៃ បូកទាំងវៀតណាមនៅពូល C ជាមួយ។
គិតមកដល់ពេលនេះមាន២ក្រុមហើយបានដកខ្លួនពី AFF U23 Championship ដែលមានឥណ្ឌូនេស៊ី និងមីយ៉ាន់ម៉ា ពាក់ព័ន្ធបញ្ហាកូវីដ១៩នេះ៕