ក្រុមបិសាចក្រហម Manchester United បន្តប្រជែងតំណែងកៅអី Top4 ក្រោយឈ្នះ Watford ៣-០ (មានវីដេអូហាយឡាយ)
ក្រុមបិសាចក្រហម Manchester United បានយកឈ្នះក្រុមភ្ញៀវ Watford ដោយលទ្ធផល៣ទល់នឹង០ កាលពីម្សិលមិញក្នុងក្របខ័ណ្ឌ Premier League។
ក្នុងជំនួបនាកីឡដ្ឋាន Old Trafford ខ្សែបម្រើចំណូលថ្មី Bruno Fernandes គឺជាស៊ុតគ្រាប់បាល់បើកឆាកនៅចុងវគ្គទី១ ខណៈខ្សែប្រយុទ្ធ Anthony Martial បន្ថែមគ្រាប់ទី២ និង Mason Greenwood រកបានគ្រាប់ទី៣នៅវគ្គទី២។
គួរឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី២៧នេះ ក្រុមរបស់លោក Ole Gunnar Solskjaer បន្តឈរនៅលេខ៥ដោយមាន៤១ពិន្ទុនៅក្នុងដៃ ហើយកំពុងតាមប្រជែងយកតំណែង Top4 នៅរដូវកាលនេះ ខណៈ Chelsea នៅលេខ៤មាន៤៤ពិន្ទុ។
ទស្សនាវីដេអូហាយឡាយ៖