គិតត្រឹមសប្តាហ៍ទី២ ពីរនាក់បងប្អូនកំពុងឈរកំពូលតារាង Clean Sheets
បន្ទាប់ពីការប្រកួតពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០២០ សប្តាហ៍ទី២ បានបញ្ចប់ ដោយក្រុម ភ្នំពេញក្រោន កំពុងស្ថិតនៅកំពូលតារាងដោយមិនទាន់របូតគ្រាប់បាល់ឡើយ ខណៈដែលអ្នកចាំទីពីនាក់បងប្អូនបង្កើត អ៊ុំ វិចិត្រ នឹង អ៊ុំ សេរីរ័ត្ន បានរក្សាសំណាញ់មិនឲ្យរបូតឡើយ (Clean Sheets)។
អ៊ុំ វិចិត្រ កាលពីម្សិលមិញនេះបានជួយ ភ្នំពេញក្រោន យកឈ្នះ យុវជនបាទីអាយុក្រោម១៨ឆ្នាំ ដោយលទ្ធផលមិនរបូត ៧ទល់០ ហើយកាលពីសប្តាហ៍ទី១ ក៏អ្នកចាំទីវ័យ ២៧ឆ្នាំរូបនេះ រក្សាសំណាញ់ទីបានល្អដែរ ពោលគឺជួយក្រុមយកឈ្នះ អគ្គិសនីកម្ពុជា ៣ទល់០ ខណៈដែលប្អូនប្រុសរបស់គេ អ៊ុំ សេរីរ័ត្ន ក៏បានរក្សាសំណាញ់ទីរបស់ខ្លួនមិនឲ្យរបូតដូចគ្នា ពោលគឺសប្តាហ៍ទី១ បានជួយក្រុមស្មើគ្នាជាមួយយុវជនបាទីអាយុក្រោម ១៨ឆ្នាំ នឹងសប្តាហ៍ទី២ ជួយក្រុម កងយោធពលខេមរភូមិន្ទ ឈ្នះ អាសុីអឺរ៉ុប យូណាយធីត ២ទល់០ ធ្វើឲ្យពីរនាក់បងប្អូននេះឈរកំពូលតារាង Clean Sheets បណ្តោះអាសន្ន។
សរុបតារាងអ្នកចាំទីរក្សាមិនឲ្យរបូតគ្រាប់បាល់៖
១. អ៊ុំ វិចត្រ ក្លិប ភ្នំពេញក្រោន ២លើក
២. អ៊ុំ សេរីរ័ត្ន ក្លិប កងយោធពលខេមរភូមិន្ទ ២លើក
៣. យី ប៊ុនហេង ក្លិប អង្គរថាយហ្គឺរ ១លើក
៤. ហ៊ុល គឹមហ៊ុយ ក្លិប បឹងកេត ១លើក
៥. ពេជ្រ រូវីនយោធិន ក្លិប អាសុីអឺរ៉ុប យូណាធីត ១លើក