Arsenal បើកការដេញថ្លៃយកកីឡាករ Tammy Abraham
(BC-99)
ក្រុមកាំភ្លើងធំ Arsenal កំពុងត្រៀមសំណុំបែបបទដើម្បីបើកការដេញថ្លៃយកខ្សែប្រយុទ្ធ តោខៀវ Tammy Abraham។
The Telegraph ដែលជាសារព័ត៌មានដ៏ពេញនិយមមួយបាននិយាយថាក្រុម កាំភ្លើងធំ Arsenal មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករដែលជាអ្នកគាំទ្ររបស់ក្រុមកាំភ្លើងធំ Arsenal តាំងពីវ័យកុមារមកកាន់ទឹកដី Emirates នៅរដូវកាលថ្មីនេះ។
អ្វីដែលជាឧបសគ្គសម្រាប់លោក Mikel Arteta នោះគឺជាតម្លៃដែលដាក់ចេញនៅលើទីផ្សាររបស់ក្រុម Chelsea ប្រមាណជាង៤០លានផោនដល់ក្លិបណាក៏ដោយដែលចង់បាន Abraham ដោយមិនចុះថ្លៃ។
គួរបញ្ជាក់ដែរថា Tammy Abraham ត្រូវបានគេដឹងជាទូទៅថាជាអ្នកគាំទ្រមួយរូបរបស់ក្រុមកាំភ្លើធំ Arsenal តាំងពីវ័យក្មេង កីឡាកររូបនេះក៏ធ្លាប់បានបង្ហើបដែរថាវីរបុរស Arsenal Thierry Henry គឺជានិម្មិតរូបរបស់គេ។ កាលពីរដូវកាលមុននេះរូបគេបានស៊ុតបញ្ចូលទី ១២ គ្រាប់ក្នុងចំណោមការបង្ហាញខ្លួន ៣២ ដងឱ្យក្រុម Chelsea ។