Bonucci ផ្ដាំកីឡាករអង់គ្លេស ហូប Pasta ឲ្យបានច្រើន
ទោះរវល់លំហែកាយអំឡុងវិស្សមកាលដ៏រីករាយ ខ្សែការពារ Leonardo Bonucci និងប្រធានក្រុមជម្រើសជាតិអ៊ីតាលី Giorgio Chiellini មិនភ្លេចឡើយពីក្រុមជម្រើសជាតិអង់គ្លេសដែលជាគូប្រជែងផ្ដាច់ព្រ័ត្រ Euro 2020។
លើបណ្ដាញសង្គម Bonucci បានផុសរូប២នាក់ Chiellini ជាមួយនឹងសំណេរថា “៖យើងបន្តហូប pasta! ចុះអ្នកវិញ?”
ខ្សែការពារមកពីក្លិប Juventus និយាយឮៗថា ហូប pasta ឲ្យច្រើនៗ។
បើនិយាយពីសម្ដី “ហូប pasta ឲ្យច្រើនៗ” ហ្នឹង ក្នុងនិយមន័យអ៊ីតាលី មានន័យថា ត្រូវបង្កើនបទពិសោធឲ្យបានច្រើន។
គ្រាន់តែផុសសម្ដីបែបហ្នឹងភ្លាម មិត្តរួមក្រុមមួយចំនួន ដូចជា Jorginho, Carlo Pinsoglio និងកីឡាករ ក៏ដូចជាកីឡាករ និងអតីតកីឡាករឯទៀតបាននាំគ្នា comment ភ្លែត៕