អ្នកចាំទី Reims សូម Messi ថតរូបជាមួយកូនប្រុសខ្លួន
អ្នកចាំទី Predrag Rajkovic បានសូមខ្សែប្រយុទ្ធ Lionel Messi ថតរូបជាមួយកូនប្រុសខ្លួន ក្រោយចប់ការប្រកួតដែលចាញ់ Paris Saint Germain ០ទល់នឹង២ក្នុងក្របខណ្ឌ French Ligue 1។
ក្រោយចប់ការប្រកួតភ្លាម អ្នកចាំទី Rajkovic បានរត់សំដៅទៅ Messi ហើយនិយាយសួស្ដី និងសូមឲ្យថតរូបជាមួយកូនប្រុស។ Messi បានពរកូនរបស់ Rajkovic និងញញឹមដោយរីករាយ។
ខ្សែប្រយុទ្ធអាហ្សង់ទីនដែលចាកចេញពី FC Barcelona បានបង្ហាញខ្លួនក្នុងនាទី៦៦ ជំនួស Neymar។ គេនៅតែបង្ហាញសមត្ថភាពខ្ពស់ដដែល ដោយបង្កការលំបាកដល់កីឡាករ Reims យ៉ាងច្រើន។
Messi គ្រប់គ្រងបាល់២៦ដង និងប៉ះច្បាស់២០ដង។ ប្រជែងបាល់ឈ្នះ៤ដង។
ក្រោយចប់ការប្រកួតនេះ Messi នឹងចូលរួមជាមួយអាហ្សង់ទីនសម្រាប់យុទ្ធនាការជម្រុះ FIFA World Cup 2022។ ចំណែកក្របខណ្ឌកំពូលបារាំងនឹងចាប់ផ្ដើមជាថ្មីនាពាក់កណ្ដាលខែកញ្ញា៕