គ្រូបង្គោលបាល់ទាត់ជម្រើសជាតិឥណ្ឌូនេស៊ីត្រូវធ្វើរឿងនេះឲ្យបាន បើមិនចង់អស់ការងារ
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានដាក់លក្ខខណ្ឌដល់គ្រូបង្គោល Shin Tae-yong ថា ត្រូវតែឆ្លងឲ្យផុតវគ្គជម្រុះ AFC Asian Cup 2023 ប្រសិនបើមិនចង់របូតតំណែង។
សហព័ន្ធកីឡាបាល់ទាត់ឥណ្ឌូនេស៊ីបានបញ្ជាក់បែបនេះក្នុងកិច្ចប្រជុំជាមួយគ្រូបង្គោលជនជាតិកូរ៉េខាងត្បូងខាងលើ។ លោក Shin Tae-yong អះអាងថា ត្រៀមរួចជាស្រេចដើម្បីការវាយតម្លៃ ប្រសិនបើឆ្លងមិនផុតវគ្គជម្រុះ។
គួរដឹងដែរថា លោក Shin Tae-yong ត្រូវបានតែងតាំងជាគ្រូបង្គោលជម្រើសជាតិឥណ្ឌូនេស៊ី ដោយរ៉ាប់រងទាំងក្រុមធំ, U19 និង U23។ សម្រាប់ក្រុមធំវិញ ឥណ្ឌូនេស៊ីមិនដែលឈ្នះទេក្រោមការដឹកនាំពីលោក Shin Tae-yong ដោយ៦ប្រកួត ស្មើមួយ និងចាញ់៥។
មុនចូលកាន់តំណែងគ្រូបង្គោលឥណ្ឌូនេស៊ី លោក Tae-yong ក៏បានធ្វើជាគ្រូបង្គោលកូរ៉េខាងត្បូង ដែលបានទម្លាក់អាល្លឺម៉ង់ វគ្គចែកពូល FIFA World Cup 2018៕