Tuchel ថា Chelsea ចាញ់ដោយមិនស្ដាយទេ
អ្នកចាត់ការ Chelsea លោក Thomas Tuchel ទទូចថា ក្រុមលោកមិនស្ដាយអ្វីទេចំពោះការចាញ់ Real Madrid ៥ទល់នឹង៤ ធ្លាក់ពី UEFA Champions League វគ្គ៨ក្រុមចុងក្រោយ។
“បរាជ័យជារឿងឈឺចាប់ តែចាញ់បែបនេះ គឺយើងអាចទទួលបាន។ យើងលេងអស់ពីសមត្ថភាពហើយ គ្មានអ្វីត្រូវស្ដាយទេ។ យើងលេងទៅតាមអ្វីដែលយើងចង់បាន ហើយកើនគុណភាពជាងមុនដែរ។ យើងគ្រាន់តែខ្វះសំណាងប៉ុណ្ណឹង។” នេះជាការសង្កត់ធ្ងន់ពីលោក Tuchel។
Chelsea បានចាញ់ Real Madrid ១ទល់នឹង៣ នៅអង់គ្លេស កាលជើងទី១ ហើយជើងទី២នៅអេស្ប៉ាញ គិតត្រឹមនាទី៨០ ក្រុមតោខៀវបាននាំមុខ៣ទល់នឹង០ទៅហើយ។ ជាអកុសល ដល់នាទី៨០ Rodrygo វាយបកបានមួយគ្រាប់វិញ។
ការប្រកួតក៏ចូលដល់ extra time ហើយ Karim Benzema រកគ្រាប់ជ័យជម្នះ បញ្ជូន Real Madrid ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕