Ancelotti ឡើងវគ្គ៤ក្រុម UCL បាន៨ដង ស្មើកំណត់ត្រា Pep និង Mourinho
លោក Carlo Ancelottti គ្រូបង្គោល Real Madrid បានបង្កើតកំណត់ត្រាពិសេសបន្ទាប់ពីនាំ Real Madrid ទម្លាក់ Chelsea ដោយលទ្ធផល៥ទល់នឹង៤ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នេះជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ចាប់តាំងពីឆ្នាំ១៩៩៨មក។ មានន័យថា លោកជាគ្រូបង្វឹកទី៣ដែលអាចធ្វើបានបែបនេះ (ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៨ដងក្នុងនាមជាគ្រូបង្វឹក) បន្ទាប់ពីលោក Pep Guardiola និង Jose Mourinho។
លើកដំបូងដែលអតីតគ្រូបង្គោល AC Milan, Chelsea និង PSG ធ្វើបាន គឺកាលឆ្នាំ១៩៩៩ ដែលលោកបានដឹកនាំ Juventus។ យ៉ាងណា កាលណោះ ក្រុមលោកបានចាញ់ Manchester United មិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន៕