ក្លិបនៅអ៊ីតាលីចង់បាន Odion Ighalo
(BC-99)
ខ្សែប្រយុទ្ធដែលនឹងអស់សុពលភាពជាមួយក្លិបបិសាចក្រហម Odion Ighalo កំពុងត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅកាន់ប្រទេសអ៊ីតាលីក្នុងខែនេះ។
កិច្ចសន្យាខ្ចីកីឡាករ Ighalo របស់ Manchester United ពីក្លិប Shanghai Sinhua បានឈានដល់ទីបញ្ចប់ហើយដោយគេរំពឹងថាខ្សែប្រយុទ្ធរូបនេះនឹងវិលត្រឡប់ទៅប្រទេសចិនវិញ។ ក៏ប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងរវាងកីឡាករសញ្ជាតិនីហ្សេរីយ៉ារូបនេះជាមួយ Shanghai ក៏នឹងឈានដល់ចុងបញ្ចប់នៅដំណាច់ខែធ្នូឆ្នាំ ២០២១ នេះដែរនោះប្រហែលជាធ្វើឱ្យសមីកីឡាករមានការសម្រេចចិត្តផ្សេងពីនេះ ។
បើតាមប្រភពព័ត៌មានអាចទុកចិត្តបានឱ្យដឹងថាអតីតខ្សែប្រយុទ្ធ Udinese Ighalo ក៏បានទទួលសំណើពីប្រទេសអ៊ីតាលីឱ្យចូលរួមអតីតក្រុមរបស់ខ្លួនវិញផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ Ighalo ក៏អាចទៅកើបលុយនៅប្រទេសកាតានិងអារ៉ាប់ប៊ីសាអូឌីត ដែរដែលមានក្លិបមួយចំនួនកំពុងតែត្រូវការខ្សែប្រយុទ្ធជួរមុខដែលមានបទពិសោធន៍ដូចជារូបគេ។