ជ័យជម្នះលើ Newcastle ធ្វើឲ្យ Man City បំបែកកំណត់ត្រាមួយរបស់ Liverpool
Manchester City បន្តរក្សាតំណែងកំពូលតារាង Premier League បន្ទាប់ពីបានយកឈ្នះ Newcastle United ០ទល់នឹង៤ នៅថ្ងៃអាទិត្យ ទី១៩ ខែធ្នូ។
ជ័យជម្នះក្នុងជុំទី១៨រដូវកាលនេះ ក៏ជាការឈ្នះលើកទី៣៤របស់ក្រុមរហស្សនាមមេឃខៀវនៅ Premier League គិតចំណោមការប្រកួតក្នុងឆ្នាំ២០២១។ នេះជាស្ថិតិដែលពុំទាន់មានក្រុមណាមួយធ្វើបានក្នុងប្រវត្តិសាស្ត្រជើងឯកជាតិអង់គ្លេស។
បើតាមសារព័ត៌មាន Sky Sports គឺក្រុមលោក Pep Guardiola បានបំបែកកំណត់ត្រា Liverpool ដែលឈ្នះ៣៣ប្រកួតក្នុងមួយឆ្នាំ។
កាលឆ្នាំ២០០៥ Chelsea ក្រោមការដឹកនាំរបស់លោក Jose Mourinho បានស្មើកំណត់ត្រា៣២ដងរបស់ Liverpool។ Man UTD ធ្វើបាន៣១ដងចំនួន២លើក គឺឆ្នាំ១៩៩៣ និង២០០៩។
មិនត្រឹមប៉ុណ្ណឹងទេ Man City ក៏បំបែកកំណត់ត្រាគ្រាប់បាល់ ដោយរកបាន១០៦គ្រាប់ក្នុងមួយឆ្នាំ តទល់កំណត់ត្រាចាស់ ១០៤គ្រាប់ កាលឆ្នាំ១៩២៩។
ចាប់តាំងពីចាញ់ Crystal Palace ០ទល់នឹង២ ថ្ងៃទី៣១ ខែតុលា Man City ឈ្នះ៨ដងជាប់គ្នា យកបានកំពូលតារាង Premier League ហើយនឹងបន្តដល់ថ្ងៃបុណ្យណូអែលទៀត។ Man City ធ្លាប់ឈរកំពូលតារាងនៅថ្ងៃបុណ្យណូអែល២ដង គឺរដូវកាល២០១១/២០១២ និង២០១៧/២០១៨ ហើយឈ្នះជើងឯកទាំង២រដូវកាលនោះតែម្ដង៕