Manchester United ចង់បាន John McGinn ប៉ុន្តែ Aston Villa ទារលុយកប់ពពក
(BC-99)
ក្រុមនៅ Old Trafford បានធ្វើការចរចារទិញយកកីឡាករខ្សែបម្រើ McGinn របស់ក្លិបបាល់ទាត់ Aston Villa ដែលទើបតែឡើងមកកាន់ក្របខណ្ឌកំពូល Premier League។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
កីឡាករវ័យ 24 ឆ្នាំរូបនេះបានផ្លាស់ពី Hibs របស់ក្របខណ្ឌ Premier League ប្រទេស ស្កុតលែន មកកាន់ទឹកដី Villa Park ក្នុងតម្លៃ 2.75 លានផោនកាលពីឆ្នាំមុន។ ដោយសារតែបានជួយអោយ Aston Villa ឡើងមកកាន់លីកកំពូលសារជាថ្មីទើបធ្វើអោយ McGinn ក្លាយជាកីឡាករម្នាក់ដ៏មានសារសំខាន់នឹងចងភ្ជាប់គេជាមួយក្លិបក្នុងកិច្ចសន្យារយៈពេលវែងមួយ។
ទន្ទឹមនឹងនេះដែរក្រុមបិសាចក្រហម Man United ក៏មានចំណាប់អារម្មណ៍ចំពោះរូបគេនឹងកំពុងតែស្វែងរកកិច្ចព្រមព្រៀងណាមួយដែលអាចនាំយកកីឡាកររូបនេះមកកាន់ Old Trafford ក៏ប៉ុន្តែ Aston Villa បានទាមទារតម្លៃខ្លួនយុវជនសញ្ជាតិស្កុតលែនរូបនេះដល់ទៅ 50 លានផោន ពោលគឺជាតម្លៃស្មើគ្នាជាមួយខ្សែការពារស្តាំ Aaron Wan-Bissaka ដែល Man Utd ទើបតែទិញយកមកដែរ។
ចុះឈ្មោះ និង ដាក់ប្រាក់ជាមួយ 188asia ឥឡូវនេះដើម្បីទទួលបានប្រាក់បន្ថែមរហូតដល់ 100$
លោក Ed Woodward អនុប្រធានប្រតិបត្តិក្លិប United បានពន្យល់ពីយុទ្ធសាស្ត្រផ្ទេររបស់ពួកគេនៅក្នុងអ៊ីម៉ែលមួយដោយលើកឡើងថា ដើម្បីអោយមានភាពសក្ដិសមនឹងទស្សនវិស័យវែងរបស់ក្លិបគឺវាពិតណាស់យើងត្រូវតែចម្រាញ់យកកីឡាករល្អៗ តែវាក៏មិនអាចធ្វើទាំងតក់ក្រហល់ដែរ។